ហ្គេម Pubg Mobile ជំនាន់ 2.2 បាននាំមកជាមួយផែនទី និង Game Mode ថ្មី
ហ្គេម Pubg ហៀបនឹងបញ្ចេញកំណែអាប់ដេតថ្មីនៃហ្គេមទូរស័ព្ទរបស់ខ្លួន ដែលនឹងនាំមកនូវមុខងារថ្មីៗជាច្រើន ដោយគួបផ្សំជាមួយនឹងផែនទីថ្មីផងដែរ។ ហ្គេម Pubg Mobile ជំនាន់ 2.2 បានធ្វើការផ្លាស់ប្តូរលើរូបភាពបរិស្ថានជុំវិញនៃផែនទីហ្គេម ក៏ដូចជាបន្ថែមទីតាំង និងអាប់ដេតលើផែនទី Erangel ដែលមានស្រាប់ជាដើម។
ផែនទីដែលបន្ថែមថ្មី ត្រូវបានឱ្យឈ្មោះថា Nusa ដែលជាផែនទីកោះត្រូពិច ស្រដៀងទៅនឹងផែនទី Caldera របស់ហ្គេម Call of Duty: Warzone's ដែលត្រូវបានប្រកាសចេញនាឆ្នាំមុនផងដែរ។
ផែនទីថ្មីនេះ ក៏បានបន្ថែម Super Recall ម៉េកានិច ដែលអាចបង្កើតអ្នកលេងឡើងវិញនៅពេលដែលពួកគេស្លាប់នៅក្នុងហ្គេម ប៉ុន្តែមិត្តរួមក្រុមរបស់គេនៅរស់។ សម្រាប់អ្នកលេងតែម្នាក់ឯងវិញ នឹងត្រូវបង្កើតឡើងវិញដោយស្វ័យប្រវត្តិ។
បន្ថែមពីនេះ កំណែអាប់ដេតថ្មីនៃហ្គេម Pubg Mobile ក៏នឹងនាំមកជាមួយមុខងារ Gear Front Mode ថ្មីផងដែរ ដែលជាមុខងារជំនួយដល់អ្នកលេង តាមរយៈការបន្ថែមលើសភាវុធប្រើប្រាស់ ក៏ដូចជាអាចធ្វើដំណើរបានលឿនជាងមុននៅក្នុងផែនទី Erangel ជាដើម៕
ប្រភព៖ GSMArena
Post a Comment