ក្រុមហ៊ុន Nintendo បានប្រកាសចេញ Switch OLED Pokémon Scarlet និង Violet Edition
ក្រុមហ៊ុន Nintendo បានធ្វើការប្រកាសថា ខ្លួននឹងបញ្ចេញនូវឧបករណ៍ហ្គេម Switch OLED ដែលមានការរចនា Theme ថ្មី ដែលទាក់ទងទៅនឹងតុក្កតា Pokémon។ ឧបករណ៍ហ្គេម Switch OLED ថ្មីនោះ ត្រូវបានឱ្យឈ្មោះថា Switch OLED Pokémon Scarlet និង Violet Edition ដែលនឹងមកដល់នៅថ្ងៃទី០៤ ខែវិច្ឆិកា។
Switch OLED Pokémon Scarlet និង Violet Edition នឹងនាំមកជាមួយការរចនាដោយបង្ហាញពីរឿងព្រេងនិទានរបស់ Pokémon Koraidon និង Miraidon នៅផ្នែកខាងមុខ។
ក្រុមហ៊ុន Nintendo ក៏បានបន្ថែមក្រាហ្វិច Pokéball នៅផ្នែកខាងក្រោយនៃឧបករណ៍ហ្គេមនេះ គួបផ្សំជាមួយនឹងការរចនាពណ៌ស្វាយ និងពណ៌ទឹកក្រូច នៅលើដៃហ្គេមទៀតផង។
ឧបករណ៍ហ្គេម Switch OLED Pokémon Scarlet និង Violet Edition នឹងដាក់លក់ក្នុងតម្លៃ $359 ដែលមានតម្លៃលើសពី Switch OLED ធម្មតាចំនួន $10៕
ប្រភព៖ GSMArena
Post a Comment