ក្រុមហ៊ុន Netflix និងក្រុមហ៊ុន Ubisoft បានសហការគ្នានៅក្នុងការបង្កើតហ្គេមសម្រាប់ទូរស័ព្ទដៃផ្តាច់មុខ
ក្រុមហ៊ុន Netflix មិនបោះបង់ចោលលើផ្នែកផលិតហ្គេមរបស់ខ្លួនឡើយ បើទោះបីជាពួកគេទទួលនូវភាពបរាជ័យក៏ដោយ។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ Ubisoft Forward 2022 ក្រុមហ៊ុនផ្តល់សេវាកម្មស្រ្ទីម និងបង្កើតហ្គេមរបស់ប្រទេសបារាំងបានប្រកាសថា ពួកគេកំពុងធ្វើការលើហ្គេមទូរស័ព្ទផ្តាច់មុខចំនួនបី ដោយយកចេញពីហ្គេមដ៏ពេញនិយមរបស់ក្រុមហ៊ុន Ubisoft។
ហ្គេមមួយក្នុងចំណោមហ្គេមទាំងបីនោះ នឹងមានហ្គេម Valiant Hearts ថ្មី ដែលនឹងមកដល់នៅក្នុងខែ មករា ឆ្នាំ 2023។ ហ្គេមនេះ នឹងមានដំណើររឿងថ្មី (បន្តពីវគ្គមុននៃហ្គេម Valiant Hearts: The Great War) ប៉ុន្តែរឿងនេះត្រូវបានដឹកនាំបង្កើតដោយក្រុមអ្នកបង្កើតហ្គេម Valiant Hearts មុនដដែល ដូចនេះយើងអាចរំពឹងពីលក្ខណៈដូចគ្នាបានច្រើន។
បន្ទាប់គឺជាហ្គេម Mighty Quest ដែលជាហ្គេមទាក់ទងទៅនឹងការហេគ ហើយហ្គេមនេះទៀតសោត អាចនឹងមកដល់នៅក្នុងឆ្នាំ 2023 ដូចគ្នា។
ហ្គេមចុងក្រោយ (ទីបី) គឺជាហ្គេម Assassin’s Creed ប៉ុន្តែក្រុមហ៊ុន Ubisoft និងក្រុមហ៊ុន Netflix ពុំទាន់ធ្វើការបញ្ចេញនូវព័ត៌មានណាមួយទាក់ទងទៅនឹងហ្គេមនេះនៅឡើយនោះទេ៕
ប្រភព៖ GSMArena
Post a Comment