ក្រុមហ៊ុន LG បាននាំយក NFTs មកកាន់ទូរទស្សន៍ LED និង OLED របស់ខ្លួន

ក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ក្រុមហ៊ុន LG កន្លងមក ក្រុមហ៊ុនមួយនេះមិនមានភាពស្ទាក់ស្ទើរនៅក្នុងការចាប់យកអ្វីដែលថ្មី សម្រាប់ខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនឡើយ។ 


ដូចនេះហើយ វាមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អែលនោះទេ ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ បានចូលទៅក្នុង NFTs។


ចាប់ពីថ្ងៃនេះតទៅ បើសិនជាអ្នករស់នៅក្នុងសហរដ្ឋអាមេរិក ហើយអ្នកមាននូវទូរទស្សន៍ឆ្លាតវៃរបស់ក្រុមហ៊ុន LG ដែលដំណើរការនៅលើ webOS 5.0 ឬ ខ្ពស់ជាងនេះ អ្នកនឹងអាចចូលទៅកាន់ Platform LG Art Lab ថ្មីដែលក្រុមហ៊ុន LG បានបង្កើត។


Platform ថ្មីនេះគឺជាមុខងារទីផ្សារដែលអនុញ្ញាតឱ្យម្ចាស់ទូរទស្សន៍ឆ្លាតវៃរបស់ក្រុមហ៊ុន LG ធ្វើការទិញនូវគំនូរ ឬ NFTs ដែលអាចដាក់បញ្ចូលទៅក្នុង Home Screen នៃអេក្រង់ទូរទស្សន៍របស់ពួកគេបាន។


មុខងារថ្មីនេះដែរ វាផ្អែកលើបណ្តាញណេតវឺក Hedara និងប្រើប្រាស់ការផ្ទុក Wallypto ថ្មីរបស់ក្រុមហ៊ុន LG សម្រាប់រក្សាទុកនូវទ្រព្យសម្បត្តិឌីជីថល៕


ប្រភព៖ Engadget

Post a Comment

To Top