ទូរស័ព្ទ iQOO 11 អាចនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8 Gen 2 និងអេក្រង់ E6 AMOLED ជំនាន់ថ្មី

ទូរស័ព្ទ iQOO 10 Pro បានមកដល់នៅចុងខែកក្កដា ជាមួយនឹងបន្ទះឈីប Snapdragon 8+ Gen 1 ហើយឥឡូវនេះ ក្រុមហ៊ុន Vivo ក៏កំពុងធ្វើការលើទូរស័ព្ទមួយម៉ូដែលទៀតផងដែរ។


បើយោងតាមការលេចធ្លាយពី Digital Chat Station បានឱ្យដឹងថា ទូរស័ព្ទ iQOO 11 Pro អាចនឹងបំពាក់មកជាមួយបន្ទះឈីប SM8550 របស់ក្រុមហ៊ុន Qualcomm ឬ ជាបន្ទះឈីប Snapdragon 8 Gen 2។


ក្រុមហ៊ុន San Diego ក៏គ្រោងនឹងដាក់បង្ហាញប្រភេទបន្ទះឈីប SoC ថ្មីរបស់ខ្លួន នៅពាក់កណ្ដាលខែវិច្ឆិកា ផងដែរ ដែលមានន័យថា ទូរស័ព្ទត្រកូល iQOO 11 អាចនឹងបង្ហាញខ្លួនក្នុងរយៈពេលបីខែបន្ទាប់ពីនេះ។


ប្រភពដដែលនេះបានធ្វើការបញ្ជាក់ថា ទូរស័ព្ទ iQOO ជំនាន់ថ្មីនឹងបំពាក់មកជាមួយបន្ទះអេក្រង់ E6 AMOLED របស់ក្រុមហ៊ុន Samsung ជាមួយនឹងកាមេរ៉ាស៊ែលហ្វីទម្លុះអេក្រង់មួយគ្រាប់។


អេក្រង់របស់ទូរស័ព្ទ iQOO 11 Pro អាចនឹងមានកម្រិតបង្ហាញភាពច្បាស់ 2K ឬ QHD (1440p) ជាមួយនឹងល្បឿន Refresh Rate 120Hz ផងដែរ៕


ប្រភព៖ GSMArena

Post a Comment

To Top