ទូរស័ព្ទ iPhone 15 គ្រប់ម៉ូដែល ត្រូវបានគេរាយការណ៍ថា នឹងបំពាក់មកជាមួយការរចនាកាមេរ៉ាខាងមុខជា Dynamic Island

ត្រកូលទូរស័ព្ទ iPhone 15 ទាំងមូល នឹងបំពាក់មកជាមួយការរចនាផ្នែកកាមេរ៉ាខាងមុខតាមបែប Dynamic Island ដូចទៅនឹងទូរស័ព្ទ iPhone 14 Pro ដែរ។ 


បើយោងតាម MacRumors បានឱ្យដឹងថា អ្នកវិភាគ Ross Young បានធ្វើការបង្ហោះទ្វីតមួយ ដោយបានសរសេរថា គាត់រំពឹងថាទូរស័ព្ទ iPhone ដែលចេញនៅឆ្នាំ 2023 ទាំងអស់ នឹងបំពាក់មកជាមួយការកាត់អេក្រង់ Dynamic Island។


បន្ថែមពីនេះ ប្រភពដដែលនេះក៏បាននិយាយថា ក្រុមហ៊ុន Apple អាចនឹងរក្សាបច្ចេកវិទ្យា ProMotion 120Hz នៅលើទូរស័ព្ទដៃ iPhone ម៉ូដែល Pro និងមិនមានបំពាក់នៅលើទូរស័ព្ទម៉ូដែលធម្មតាដដែល ដោយសារតែអាចពីកង្វះខាត ខ្សែសង្វាក់ផ្គត់ផ្គង់៕


ប្រភព៖ Engadget

Post a Comment

To Top