ប្រព័ន្ធប្រតិបត្តិការ IOS 16.1 នឹងនាំត្រឡប់មកវិញ នូវមុខងារបង្ហាញភាគរយថ្ម សម្រាប់ទូរស័ព្ទ iPhone ដែលគាំទ្រមុខងារ Face ID

ចាប់តាំងពីទូរស័ព្ទដៃ iPhone ដែលមាននូវមុខងារដោះសោរដោយប្រើប្រាស់មុខងារ Face ID ឡើងទៅ នឹងមិនមានការបង្ហាញចំនួនភាគរយថ្ម នៅក្នុងរបារខាងលើនៃថ្ងាសឆករបស់ទូរស័ព្ទដៃ iPhone នោះទេ។ អ្នកប្រើប្រាស់តម្រូវឱ្យធ្វើការអូសរបារបង្ហាញដំណឹងនៅខាងលើ ទើបអាចដឹងពីចំនួនភាគរយថ្មបាន។


ប៉ុន្តែ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ IOS 16 ថ្មី នឹងធ្វើការដាក់បញ្ចូលនូវមុខងារនេះឡើងវិញ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការបើក ឬ បិទមុខងារបង្ហាញភាគរយថ្ម បានដោយខ្លួនឯង។


មុខងារនេះ នឹងដំណើរការនៅលើទូរស័ព្ទដៃ iPhone ដែលមាននូវមុខងារដោះសោរ Face ID ដូចជាទូរស័ព្ទ iPhone XR iPhone 11 iPhone 12 mini និង iPhone 13 mini៕


ប្រភព៖ GSMArena

Post a Comment

To Top