ក្រុមហ៊ុន Instagram បានបញ្ជាក់ពីការសាកល្បងលើមុខងារ Repost ថ្មី

មុខងារថ្មីនឹងមកដល់ក្នុងកម្មវិធី Instagram ដែលជាមុខងារអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការបង្ហោះឡើងវិញនូវ Post ឬ វីដេអូ Reels របស់អ្នកប្រើប្រាស់ដ៏ទៃទៀតបាន។ មុខងារថ្មីនេះ ត្រូវបានប្រទះឃើញនៅក្នុងការបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម Twitter ដែលបង្ហោះដោយលោក Matt Navarra។


រូបភាព Screenshot ដែលត្រូវបានបង្ហោះដោយគណនី Twitter របស់លោក Matt Navarra បានបង្ហាញនូវមុខងារថ្មីមួយនៅក្នុងទំព័រ Profile របស់អ្នកប្រើប្រាស់កម្មវិធី Instagram ដែលមានឈោះថា “Reposts”។ 

បើយោងតាមសារព័ត៌មាន TechChrunch បានឱ្យដឹងថា ក្រុមហ៊ុន Instagram ក៏បានធ្វើការបញ្ជាក់ផងដែរថាពួកគេកំពុងសាកល្បងធ្វើតេស្តលើមុខងារថ្មីមួយនេះ។


ជាធម្មតា អ្នកប្រើប្រាស់អាចធ្វើការចែករំលែក Post ឬ Reel ចូលទៅក្នុង Story របស់ខ្លួនបាន បានត្រឹមរយៈពេល 24 ម៉ោង ប៉ុន្តែមុខងារថ្មីនេះ នឹងរក្សាទុកនូវការបង្ហោះឡើងវិញនោះចូលទៅក្នុង Feeds ចម្បងរបស់អ្នកប្រើប្រាស់ផ្ទាល់តែម្តង៕


ប្រភព៖ GSMArena

Post a Comment

To Top