Crypto.com បានច្រឡំសងប្រាក់ទៅកាន់នរណាម្នាក់ចំនួន 7.2 លានដុល្លារ

នៅឆ្នាំមុន មានស្ត្រីជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ Thevamanogari Manivel បានដាក់សំណើស្នើសុំការសងប្រាក់ត្រឡប់មកវិញពី Crypto.com ប៉ុន្តែស្ត្រីម្នាក់នោះ ទទួលបាននូវការសងច្រើនជាងអ្វីដែលនាងបានស្នើសុំទៅទៀត។


Manivel បានស្នើសុំប្រាក់ត្រឡប់មកវិញប្រមាណជាជាង $100 AUD (ឥឡូវនេះមានតម្លៃប្រហែល $68 USD) ប៉ុន្តែ ផ្ទុយទៅវិញ វាហាក់បីដូចជាបុគ្គលិករបស់ Crypto.com បានបញ្ចូលលេខគណនីរបស់នាងដោយការយល់ច្រឡំ ដោយក្រុមហ៊ុនបានធ្វើការសងប្រាក់រហូតដល់ទៅ $10.5 លាន AUD (ឥឡូវនេះអាចមានតម្លៃស្មើ $7.2 លានដុល្លារ) ចូលទៅក្នុងគណនីរបស់នាងជំនួសវិញ។


ជាមួយនឹងចំនួនលុយដ៏ច្រើននេះ Manivel បានបង្ហាញថា នាងបានផ្ទេរប្រាក់ទៅកាន់គណនីធនាគាររបស់នាង។ តុលាការបានអនុញ្ញាតឱ្យ Crypto.com ធ្វើការបង្កកគណនីរបស់នាងនៅក្នុងខែកុម្ភៈ។ បើយោងតាមការសែត The Guardian បានឱ្យដឹងថា សាច់ប្រាក់ទាំងអស់នោះក៏បានធ្វើការផ្ទេរចេញទៅកាន់គណនីផ្សេងទៀតផងដែរ។


នៅខែកុម្ភៈដដែល Manivel ត្រូវបានគេនិយាយថា នាងបានចំណាយប្រាក់ប្រមាណជាជាង $1.35 លាន AUD (ប្រហែល $890,000) លើការទិញផ្ទះដែលមានបន្ទប់គេងប្រាំ ហើយផ្ទេរកម្មសិទ្ធិទៅកាន់បងស្រីរបស់នាង។ តុលាការបានបង្គាប់ឱ្យធ្វើការលក់អចលនទ្រព្យឱ្យបានកាន់តែឆាប់តាមតែអាចធ្វើបាន ដើម្បីប្រគល់ប្រាក់សងទៅ Crypto.com វិញ។


វាមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេដែលក្រុមហ៊ុន Crypto.com បានទាមទារប្រាក់សំណងត្រឡប់មុខវិញ ដូចនេះសម្រាប់ព័ត៌មានបន្ថែមទៀត យើងមានតែត្រូវរង់ចាំតាមដាននាពេលក្រោយ៕


ប្រភព៖ Engadget

Post a Comment

To Top