បុរសម្នាក់បានដាក់លក់ហ្គេមដែលខ្លួនតែងតែប្រមូលទុកក្នុងតម្លៃ ១ លានដុល្លារ!
នៅសប្តាហ៍នេះ បានលេចចេញនូវការចុះបញ្ជីដាក់លក់ផលិតផលថ្មី និងប្លែកនៅក្នុងគេហទំព័រ eBay ដែលជាអ្នកចូលចិត្ត និងប្រមូលទុកនូវម៉ាសុីន និងកម្មវិធីហ្គេម។ មានអ្នកលក់ម្នាក់បានធ្វើការដាក់លក់ម៉ាសុីនកុងសូលហ្គេមរបស់ខ្លួនប្រមាណជាជាង 2,200 គ្រឿង។
ម៉ាស៊ីនហ្គេមទាំងអស់នោះ មានដូចជាពពួកម៉ាសុីន Special Editions, ម៉ាស៊ីនហ្គេមច្រើនម៉ូដែល ដែលមានជម្រើសច្រើនពណ៍ ហើយម៉ាសុីនហ្គេម និងហ្គេមទាំងអស់នោះត្រូវបានដាក់លក់ក្នុងតម្លៃ €984,000 ឬមានតម្លៃប្រហាក់ប្រហែល ១ លានដុល្លារសហរដ្ឋអាមេរិក។
បើយោងតាមការបកប្រែដោយ Google Translate អ្នកលក់ម្នាក់នោះមានឈ្មោះក្នុងអ៊ីនធឺរណិតថា Kaori30 ដោយលោកបាននិយាយថា គ្រប់ម៉ាសុីនហ្គេម និងហ្គេមទាំងអស់នោះ លោកបានធ្វើការប្រមែប្រមូលអស់រយៈពេល 50 ឆ្នាំមកហើយ។
ម៉ាសុីនហ្គេម និងហ្គេមរបស់លោក Kaori30 ក៏មានរួមបញ្ចូលជាមួយនឹងម៉ាសុីនហ្គេមដែលតម្រូវឱ្យធ្វើការប្រកួតដើម្បីអាចទទួលបានវាផងដែរ។
Kaori30 បាននិយាយថា ពួកគេបានប្រមូលទុកនូវម៉ាសុីនហ្គេម និងកម្មវិធីហ្គេមទាំងអស់នោះ ចាប់តាំងពីទសវត្សរ៍ទី 90 មកម្ល៉េះ ប៉ុន្តែពួកគេក៏បានលក់អ្វីដែលបានប្រមូល បន្ទាប់ពីរយៈពេលពីរទៅបីឆ្នាំបន្ទាប់។ ពួកគេក៏បានចាប់ផ្តើមប្រមូលម្តងទៀត និងបញ្ឈប់វិញនៅឆ្នាំ 2011 ដោយសារតែការខ្វះនូវពេលវេលា និងពិបាករកម៉ាសុីនដែលកម្រ។
បន្ទាប់ពីពួកគេបានទៅលេងប្រទេសជប៉ុន នៅក្នុងឆ្នាំ 2018 ពួកគេក៏ចាប់ផ្តើមចំណង់ចំណូលចិត្តនៃការប្រមូលរក្សាទុកនូវម៉ាសុីនហ្គេមឡើងវិញ ដោយក្នុងពេលនោះ ពួកគេក៏ប្រមូលបាននូវម៉ាសុីន និងឧបករណ៍ហ្គេមជាច្រើនផងដែរ៕
ប្រភព៖ Engadget
Post a Comment