ក្រុមហ៊ុន Apple អាចនឹងយកឈ្មោះ Ultra មកបំពាក់លើទូរស័ព្ទ iPhone 15 ជំនួសឱ្យ Pro Max វិញ

ទូរស័ព្ទ iPhone នៅឆ្នាំក្រោយអាចនឹងត្រូវបានផ្លាស់ប្តូរការហៅថ្មីពីក្រុមហ៊ុន Apple។ បើយោងតាមលោក Mark Gurman មកពីសារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Apple អាចនឹងហៅឈ្មោះទូរស័ព្ទដៃ iPhone ដែលនឹងចេញនូវឆ្នាំក្រោយថា iPhone 15 Ultra ជំនួសឱ្យ iPhone 15 Pro Max វិញ។


ប្រភពដដែលនេះបានបន្ថែមថា ទូរស័ព្ទ iPhone 15 ក៏នឹងអាចផ្លាស់ប្តូរការរចនាថ្មីផងដែរ ហើយលោក Gurman ក៏សង្ឃឹមថា ក្រុមហ៊ុន Apple អាចនឹងផ្លាស់ប្តូរមកបំពាក់រន្ធសាកថ្មប្រភេទ USB-C វិញថែមទៀតផង។


ដូចដែលព័ត៌មានដែលយើងធ្លាប់ទទួលបានកន្លងទៅ ទូរស័ព្ទ iPhone 15 ទាំងអស់ដែលគ្រោងនឹងបញ្ចេញនៅឆ្នាំក្រោយ អាចនឹងផ្លាស់ប្តូរការរចនាអេក្រង់ខាងមុខតាមបែប Dynamic Island ដូចទូរស័ព្ទ iPhone 14 Pro និង 14 Pro Max ផងដែរ៕


ប្រភព៖ Engadget

Post a Comment

To Top