ក្រុមហ៊ុន Apple នឹងបញ្ចេញកំណែអាប់ដេតជួសជុលលើបញ្ហាកាមេរ៉ាញ័រ លើទូរស័ព្ទ iPhone 14 Pro/Max នៅសប្តាហ៍ក្រោយ
អ្នកប្រហែលជាបានលឺហើយអំពីបញ្ហាកាមេរ៉ារបស់ទូរស័ព្ទ iPhone 14 Pro និង 14 Pro Max លើការផ្តោត Focus មិនបានល្អ ពោលគឺវាមានបញ្ហាលើប្រព័ន្ធដំណើរការនៃមុខងារ Autofocus និង OIS ឬ បញ្ហា System ទើបធ្វើឱ្យកាមេរ៉ារបស់វាញ័រ។
វីដេអូដែលត្រូវបានបង្ហោះ និងចែកចាយលើបណ្តាញអ៊ីនធឺរណិតនោះ វាហាក់បីដូចជាទូរស័ព្ទ iPhone 14 Pro និង 14 Pro Max មាននូវបញ្ហា Hardware លើផ្នែកកាមេរ៉ាអញ្ចឹង ប៉ុន្តែវាអាចនឹងមកពីកំហុស Software ច្រើនជាង។
ម្យ៉ាងវិញទៀត កម្មវិធីកាមេរ៉ារបស់ក្រុមហ៊ុន Apple ផ្ទាល់មានដំណើរការល្អពុំមានបញ្ហានោះទេ ដូចនេះ កំហុសអាចនឹងស្ថិតលើផ្នែក Software ច្រើនជាង Hardware។
យ៉ាងណាក៏ដោយ បញ្ហានេះកើតមានឡើងតែនៅលើកម្មវិធីទីបីប៉ុណ្ណោះ (ដូចជាកម្មវិធីកាមេរ៉ា Snapchat) ដោយកម្មវិធីរបស់ក្រុមហ៊ុន Apple ផ្ទាល់ មិនមាននូវបញ្ហាអ្វីមួយឡើយ។
So uh, we’re having some issues with the 14 Pro Max camera pic.twitter.com/7HH1wLFjdF
— Luke Miani (@LukeMiani) September 16, 2022
បើសិនជាទូរស័ព្ទដៃ iPhone 14 Pro និង 14 Pro Max របស់អ្នកជួបនូវបញ្ហាដូចនេះ ដំណោះស្រាយនាពេលឥឡូវ គឺមានតែតម្រូវឱ្យអ្នកផ្អាកការប្រើប្រាស់កម្មវិធីកាមេរ៉ាទីបី ដូចជាកម្មវិធី Snapchat Instagram ឬ TikTok ជាបណ្តោះអាសន្នសិន រហូតដល់ក្រុមហ៊ុន Apple បញ្ចេញកំណែអាប់ដេតថ្មី៕
ប្រភព៖ GSMArena
Post a Comment