ក្រុមហ៊ុន Apple បានដកកម្មវិធីបណ្តាញសង្គមធំបំផុតរបស់រុស្ស៊ីចេញពី App Store

VK ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសរុស្ស៊ី ដែលនៅពីក្រោយកម្មវិធីដែលទទួលបានការទាញយករាប់លានហៅថា VKontakte បាននិយាយថា កម្មវិធីរបស់ពួកគេ ត្រូវបានលុបចេញពី App Store របស់ក្រុមហ៊ុន Apple។


សេចក្តីថ្លែងការណ៍ដែលត្រូវបានបកប្រែបាននិយាយថា កម្មវិធីរបស់ក្រុមហ៊ុន VK មួយចំនួនត្រូវបានទប់ស្កាត់ដោយក្រុមហ៊ុន Apple ប៉ុន្តែពួកគេបាននិយាយថា ពួកគេនឹងនៅតែបន្តផលិតកម្មវិធីសម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS ដដែល។


ក្រសួងកិច្ចការឌីជីថលរបស់រុស្ស៊ីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋ RT ថាខ្លួនកំពុងបើកការស៊ើបអង្កេតដើម្បីស្វែងរកហេតុផលនៅពីក្រោយការដកកម្មវិធីរបស់ក្រុមហ៊ុន VK ចេញ ដោយសារតែកម្មវិធីរបស់ក្រុមហ៊ុន VK នៅតែបន្តមាននៅលើកម្មវិធី Play Store របស់ក្រុមហ៊ុន Google ដដែល៕


ប្រភព៖ The Verge

Post a Comment

To Top