ក្រុមហ៊ុន Samsung បានបញ្ចេញភ្លេង Over the Horizon ថ្មី ដែលត្រូវបាន Remix ដោយសមាជិករបស់ក្រុម BTS SUGA

បើសិនជាអ្នក ជាអ្នកគាំទ្ររបស់ទូរស័ព្ទខ្សែស្រឡាយ Samsung Galaxy ប្រាកដណាស់អ្នកនឹងស្គាល់សម្លេងរោទ៍ Over the Horizon ដែលជាភ្លេងប្រចាំត្រកូលរបស់ខ្សែស្រឡាយទូរស័ព្ទនេះ។ យើងបានឃើញការ Remix ជាច្រើនកន្លងមកហើយ ប៉ុន្តែលើកនេះ ក្រុមហ៊ុន Samsung  បានអញ្ជើញសិល្បករថ្មីឱ្យធ្វើការ Remix លើភ្លេងមួយនេះបន្ថែម។


សម្លេងរោទ៍ Over the Horizon ថ្មីត្រូវបានបង្ហោះនៅក្នុងកម្មវិធី YouTube ជាមួយនឹងចំណងជើងថា “Over the Horizon 2022 Produced by SUGA of BTS” ដែលត្រូវបាន Remix ដោយផលិតករ និងសមាជិករបសក្រុម BTS គឺលោក SUGA។


នេះមិនមែនជាលើកដំបូងទេសម្រាប់លោក SUGA ក្នុងការ Remix បទភ្លេងឱ្យក្រុមហ៊ុន Samsung ដោយកាលពីឆ្នាំមុន លោកក៏បានធ្វើវាសម្រាប់ទូរស័ព្ទដែលអាចបត់បាន Galaxy Z Flip3 និង Z Fold3 ផងដែរ។


ការធ្វើ Remix ថ្មីនៅឆ្នាំនេះ គឺសម្រាប់ទូរស័ព្ទដែលអាចបត់បាន Galaxy Z Flip4 និង Z Fold4 ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅសប្តាហ៍ក្រោយនេះ។ បន្ថែមពីនេះ សម្លេងរោទ៍ Over the Horizon ថ្មីដែលត្រូវបាន Remix ដោយលោក SUGA ក៏នឹងត្រូវបានបញ្ជូនទៅទូរស័ព្ទ Samsung ផ្សេងទៀតផងដែរ តាមរយៈកំណែអាប់ដេត Software ថ្មី។


គោលដៅរបស់លោក Suga ក្នុងការ Remix បទភ្លេងមួយនេះគឺ “ចង់ឱ្យមនុស្សមើលទៅកាន់អនាគតដ៏ភ្លឺស្វាង ជាមួយនឹងភាពត្រេកត្រអាល ដែលកំពុងតែនៅចាំយើង”។ អ្នកអាចទស្សនាវីដេអូភ្លេង Remix ថ្មីនេះបាននៅខាងក្រោម៖


ប្រភព៖ GSMArena

Post a Comment

To Top