ក្រុមហ៊ុន Samsung គ្រោងនឹងបញ្ចេញផ្ទៃប្រើប្រាស់ One UI 5.0 នៅលើប្រព័ន្ធប្រតិបត្តិការ Android 13 ក្នុងខែវិច្ឆិកា
ថ្មីៗនេះ ក្រុមហ៊ុន Samsung បានចាប់ផ្តើមការសាកល្បងលើជំនាន់ Beta របស់ផ្ទៃប្រើប្រាស់ One UI 5.0 ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 13 ដែលក្រុមហ៊ុន Google បានចេញផ្សាយកាលពីខែមុន។
ដំណាក់កាលនៃការសាកល្បងលើផ្ទៃប្រើប្រាស់ជំនាន់ Beta ថ្មីនេះ យ៉ាងហោចណាស់ក៏ត្រូវចំណាញពេលពីពីរទៅបីសប្តាហ៍ផងដែរ ប៉ុន្តែអ្នកប្រើប្រាស់ទាំងអស់ពិតជាចង់ដឹងយ៉ាងច្បាស់នូវកាលបរិច្ឆេទពិតប្រាកដ ដែលក្រុមហ៊ុន Samsung បញ្ចេញវាជាផ្លូវការ។
បើយោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះដែលយើងទទួលបាន បានឱ្យដឹងថា ក្រុមហ៊ុន Samsung អាចនឹងបញ្ចេញផ្ទៃប្រើប្រាស់ One UI 5.0 នៅលើប្រព័ន្ធប្រតិបត្តិការ Android 13 នៅថ្ងៃទី17 ឬ 19 ខែតុលា ខាងមុខនេះ។ បើសិនជាវាជាការពិត នោះវាក៏ជាថ្ងៃដែលទូរស័ព្ទត្រកូល Galaxy S22 ទទួលបាននូវកំណែអាប់ដេតថ្មីផងដែរ។
បើទោះបីជាយ៉ាងណាក៏ដោយ យើងមិនអាចជឿទុកចិត្តបាន 100% ចំពោះព័ត៌មានចចាមអារ៉ាមខាងលើនោះទេ ដោយយើងនឹងនៅបន្តចាំមើលទាំងអស់គ្នា ថាក្រុមហ៊ុន Samsung អាចនឹងបញ្ចេញផ្ទៃប្រើប្រាស់ One UI 5.0 នៅលើប្រព័ន្ធប្រតិបត្តិការ Android 13 នៅក្នុងឆ្នាំនេះ ឬ យ៉ាងណា៕
ប្រភព៖ GSMArena
Post a Comment