កាមេរ៉ាក្រោមអេក្រង់របស់ទូរស័ព្ទ/ថេប្លេតដែលអាចបត់បាន Samsung Galaxy Fold4 អាចនឹងមិនសូវអាចមើលឃើញ
នៅឆ្នាំមុន ការផ្លាស់ប្ដូរដ៏សំខាន់បំផុតដែលក្រុមហ៊ុន Samsung បាននាំយកមកបំពាក់នៅលើទូរស័ព្ទដែលមានអេក្រង់អាចបត់បាន Samsung Galaxy Z Fold3 នោះគឺការបំពាក់មកជាមួយកាមេរ៉ាស៊ែលហ្វីក្រោមអេក្រង់។
ហើយនៅឆ្នាំនេះ ក្រុមហ៊ុន Samsung ក៏មានគម្រោងនៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាមួយនេះ សម្រាប់បំពាក់នៅលើទូរស័ព្ទ ឬ ថេប្លេត Samsung Galaxy Fold4 ផងដែរ។
វិធីសាស្ត្រនៅក្នុងការបំពាក់កាមេរ៉ាក្រោមអេក្រង់ថ្មីគឺក្រុមហ៊ុន Samsung ប្រើប្រាស់នូវបច្ចេកវិទ្យាបំបែក subpixels ដោយបង្កើនគុណភាពនៃអេក្រង់ឡើងដល់ 40% ជាមួយនឹងដង់ស៊ីតេភីកសែលពី 94 ppi ទៅ 132 ppi។
ការបំពាក់កាមេរ៉ាក្រោមអេក្រង់ជាមួយវិធីសាស្ត្រថ្មីនេះ អាចអនុញ្ញាតឱ្យក្រុមហ៊ុន Samsung ធ្វើការលាក់កាមេរ៉ាក្រោមអេក្រង់នេះបានជិតល្អ មិនងាយនឹងមើលឃើញ ប៉ុន្តែយើងមិនអាចប្រាកដបានទេថាវាអាចនឹងប៉ះពាល់ដល់គុណភាពរូបភាព ឬ ក៏អត់។
ដើម្បីឱ្យកាន់តែជាក់ច្បាស់ យើងមានតែត្រូវរង់ចាំរហូតដល់ថ្ងៃទី10 ខែសីហា ដែលជាថ្ងៃក្រុមហ៊ុន Samsung បញ្ចេញទូរស័ព្ទមួយនេះជាផ្លូវការ៕
ប្រភព៖ GSMArena
Post a Comment