ឥឡូវនេះ អ្នកប្រើប្រាស់អាចធ្វើការបង្ហោះវីដេអូ Reels ពីកម្មវិធី Instagram ទៅកម្មវិធី Facebook បានហើយ

បើទោះបីជាជួបនូវកំហុសមួយចំនួននៅក្នុងកម្មវិធី Instagram យ៉ាងណាក្តី ក៏ក្រុមហ៊ុន Meta មិនបោះបង់ចោលលើការអនុវត្តមុខងារវីដេអូ Reels របស់ខ្លួនផងដែរ ដែលជាមុខងារមួយបង្កើតឡើងជាដៃគូរប្រកួតប្រជែងរបស់កម្មវិធី TikTok។


ក្រុមហ៊ុន Meta បាននឹងកំពុងបញ្ចេញកំណែអាប់ដេតបន្ថែមសម្រាប់មុខងារ Reels នៅក្នុងកម្មវិធី Facebook ដែលបានបន្ថែមលើការអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការបង្ហោះវីដេអូ Reels ពីកម្មវិធី Facebook ទៅកម្មវិធី Instagram បាន (cross-post) ដោយគ្រាន់តែចុចលើប៊ូតុងមួយប៉ុណ្ណោះ។

ក្រុមហ៊ុន ​Meta បាននិយាយថា មុខងារថ្មីនេះនឹងជួយឱ្យអ្នកផលិតវីដេអូ (Content Creators) អាចរកប្រាក់ចំណូលលើការបង្ហោះវីដេអូរបស់ពួកគេបាន នៅលើកម្មវិធីបណ្តាញសង្គមទាំងពីរនេះ។

បន្ថែមពីនេះក្រុមហ៊ុន Facebook ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការបង្ហោះវីដេអូ Reels ដោយផ្ទាល់ចេញពី Stories ដែលពួកគេធ្លាប់បានបង្ហោះផងដែរ ដោយគំនិតមួយនេះបានជំរុញឱ្យអ្នកប្រើប្រាស់កម្មវិធីបណ្តាញសង្គម Facebook អាចមានភាពងាយស្រួលក្នុងការបង្កើតវីដេអូ Reels ផងដែរ៕

ប្រភព៖ Engadget

Post a Comment

To Top