ទូរស័ព្ទ Redmi Note 11 SE ត្រូវបានដាក់លក់ជាមួយនឹងតម្លៃក្រោម $200
កាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវទូរស័ព្ទ Redmi Note 11 SE ជំនាន់ថ្មីនៅក្នុងទីផ្សារប្រទេសឥណ្ឌា ដែលជាទូរស័ព្ទដែលមានលក្ខណៈដូចគ្នាបេះបិទៅនឹងទូរស័ព្ទ Redmi Note 10S ដែលចេញនៅឆ្នាំមុន។
ទូរស័ព្ទ Redmi Note 11 SE ត្រូវបាននាំមកជាមួយនឹងជម្រើសពណ៌ចំនួនបួនពណ៌ ដែលមានពណ៌ Bifrost Blue, Cosmic White, Space Black និងពណ៌ Thunder Purple ហើយវាត្រូវបានចាប់ផ្តើមដាក់លក់ក្នុងតម្លៃ INR 14,999 ($190)។
ប៉ុន្តែសម្រាប់តម្លៃនៅលើ Flipkart វិញ ទូរស័ព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi មួយនេះ ត្រូវបានដាក់លក់ក្នុងតម្លៃ INR 13,499 ($170) សម្រាប់អតិថិជនដែលទិញដំបូង។
ក្រុមហ៊ុន Xiaomi នឹងដាក់លក់ទូរស័ព្ទមួយនេះ នៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួន ក៏ដូចជានៅក្នុងគេហទំព័រ Flipkart នៅថ្ងៃទី31 ខែសីហា ខាងមុខនេះ៕
ប្រភព៖ GSMArena
Post a Comment