ក្រុមហ៊ុន OnePlus បានប្រកាសចេញទូរស័ព្ទ OnePlus Ace Pro ជាផ្លូវការ ជាមួយលក្ខណៈសម្បត្តិស្រដៀងគ្នាទៅនឹងទូរស័ព្ទ OnePlus 10T ក្នុងទីផ្សារប្រទេសចិនដែរ
ថ្មីៗនេះ ក្រុមហ៊ុន OnePlus បានដាក់បង្ហាញទូរស័ព្ទ OnePlus Ace Pro របស់ខ្លួននៅក្នុងប្រទេសចិន ហើយដូចដែលបានរំពឹងទុកនោះ វាគឺជាទូរស័ព្ទដែលមានលក្ខណៈសម្បត្តិដូចគ្នាទៅនឹងទូរស័ព្ទ OnePlus 10T សម្រាប់ទីផ្សារប្រទេសចិនដែរ។
ផ្អែកលើលក្ខណៈសម្បត្តិមួយចំនួនរបស់ទូរស័ព្ទ Oppo Ace Pro ជំនាន់ថ្មី គឺវាមានលក្ខណៈសឹតសឹងតែដូចគ្នាទៅនឹងទូរស័ព្ទ OnePlus 10T ទៅហើយ។ ទូរស័ព្ទនេះដែរនឹងនាំមកជាមួយជម្រើសពណ៌ Moonstone Black និង Jade Green។
ទូរស័ព្ទ OnePlus Ace Pro នឹងនាំមកជាមួយជម្រើសកម្លាំងម៉ាសុីនដែលមានរ៉េមទំហំ 12GB ឬ 16GB និងទំហំអង្គផ្ទុកទិន្នន័យ 256GB ឬ 512GB ដែលខុសពីទូរស័ព្ទ OnePlus 10T ដែលមានជម្រើសរ៉េមត្រឹមតែទំហំ 8GB ជាមួយទំហំអង្គផ្ទុកទិន្នន័យ 128GB ប៉ុណ្ណោះ។
ចំណុចដែលខុសគ្នាផ្សេងទៀតនោះគឺទូរស័ព្ទ OnePlus Ace Pro នឹងដំណើរការនៅលើផ្ទៃប្រើប្រាស់ ColorOS 12.1 លើប្រព័ន្ធប្រតិបត្តិការ Android 12 ជំនួសឱ្យផ្ទៃប្រើប្រាស់ OxygenOS 12.1 ដែលបំពាក់នៅក្នុងទូរស័ព្ទ OnePlus 10T។ ទូរស័ព្ទ OnePlus Ace Pro នឹងគាំទ្រជាមួយបច្ចេកវិទ្យាសាកបញ្ចូលថ្មល្បឿនលឿនកម្លាំង 150W តាមរយៈឆ្នាំងសាក 160W SuperVOOC។
សម្រាប់តម្លៃវិញ ក្រុមហ៊ុន Oppo បានដាក់លក់ទូរស័ព្ទ OnePlus Ace Pro តាមជម្រើសកម្លាំងម៉ាសុីនដូចខាងក្រោម៖
_ ម៉ូដែល 12/256GB មានតម្លៃ CNY 3,499 ($518)
_ ម៉ូដែល 16/256GB មានតម្លៃ CNY 3,799 ($562)
_ និងម៉ូដែល 6/512GB មានតម្លៃ CNY 4,299 ($636)៕
ប្រភព៖ GSMArena
Post a Comment