ក្រុមហ៊ុន OnePlus បានធ្វើការឆ្លើយតប លើការធ្វើតេស្តធន់ដែលបរាជ័យនៅលើទូរស័ព្ទ OnePlus 10T

នៅសប្តាហ៍មុន អ្នកធ្វើវីដេអូក្នុង YouTube លោក Zack មកពីឆាណែល JerryRigEverything បានយកទូរស័ព្ទ OnePlus 10T មកធ្វើតេស្តភាពធន់ ដោយលោកចង់ដឹងថាទូរស័ព្ទ OnePlus 10T មានភាពធន់ជាងទូរស័ព្ទ OnePlus 10 Pro ដែលលោកធ្លាប់បានធ្វើតេស្តពត់ ឬក៏អត់។


ជាលទ្ធផល ទូរស័ព្ទ OnePlus 10T មិនអាចឆ្លងកាត់ការធ្វើតេស្តមួយនេះនោះទេ ដោយវាបានបាក់បែកនៅកន្លែងដូចគ្នា ដូចទៅនឹងទូរស័ព្ទ OnePlus 10 Pro នៅពេលដែលវាទទួលរងសម្ពាធ។ 


នេះបានធ្វើឱ្យមានការព្រួយបារម្ភពីភាពធន់របស់ទូរស័ព្ទ OnePlus 10T ប៉ុន្តែក្រុមហ៊ុន OnePlus ក៏បានធ្វើសេចក្តីថ្លែងការណ៍បកស្រាយចំពោះរឿងនេះដែរ។


ក្រុមហ៊ុន OnePlus បាននិយាយថា “ពួកគេបានធ្វើតេស្តភាពធន់ទូរស័ព្ទ OnePlus 10T ជាមួយនឹងការធ្វើតេស្តសម្ពាធសង្កត់ជាច្រើន ប៉ុន្តែការធ្វើតេស្តត្រូវបានបញ្ឈប់ ដោយពួកគេរកឃើញថានៅផ្នែកខាងមុខ និងខាងក្រោយមិនអាចទ្រទ្រង់ទម្ងន់សង្កត់ខ្លាំងបាន”។

ក្រុមហ៊ុន OnePlus បានធ្វើការបន្ថែមថា ទូរស័ព្ទ OnePlus 10T ត្រូវបានរចនាឡើងជាមួយរចនាសម្ព័ន្ធភាពធន់ ដែលមានសមត្ថភាពអាចទ្រទ្រង់ទម្ងន់បានលើសពី 45KG ដែលត្រូវបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍របស់ក្រុមហ៊ុន OnePlus ផ្ទាល់៕


ប្រភព៖ GSMArena

Post a Comment

To Top