តោះមកទស្សនាការធ្វើតេស្តការទម្លាក់ទូរស័ព្ទ Nothing Phone (1)

ទូរស័ព្ទ Nothing Phone (1) បំពាក់មកជាមួយស៊ុមអាលុយមីញ៉ូម ដែលដាក់នៅចន្លោះបន្ទះកញ្ចក់ពីរ នៃកញ្ចក់ការពារ Gorilla Glass 5។ តើការបំពាក់មកបែបនេះអាចមានន័យបានថាទូរស័ព្ទ Nothing Phone (1) អាចធន់ជាមួយនឹងការធ្លាក់ទាំងខាងមុខ និងខាងក្រោយបានដែរ ឬទេ?


ទូរស័ព្ទនេះ ភ្ជាប់មកជាមួយអក្រង់ប្លាស្ទិចសម្រាប់ការពារអេក្រង់មកស្រាប់ចេញពីប្រអប់ ហើយត្រូវបានរក្សាទុកនៅក្នុងកន្លែងសម្រាប់ធ្វើតេស្ត ដែលវាអាចនឹងមានភាពខុសគ្នារវាងការធ្វើតេស្តដោយបំបែក និងការធ្វើតេស្តដោយទម្លាក់ពីទីខ្ពស់។


ដើម្បីអាចដឹងបានថាកញ្ចក់ខាងមុខ និងខ្នងខាងក្រោយរបស់ទូរស័ព្ទ Nothing Phone (1) មានសភាពធន់ ឬ អត់ សូមធ្វើការទស្សនាវីដេអូធ្វើតេស្តខាងក្រោម៖

សម្រាប់ការការពារខ្នងខាងក្រោយ អ្នកអាចប្រើប្រាស់ខ្នងការពារដែលភ្ជាប់មកជាមួយនឹងទូរស័ព្ទស្រាប់បាន ដើម្បីការពារខ្នងខាងក្រោយនៃទូរស័ព្ទ Nothing Phone (1)។ ខ្នងខាងក្រោយនៃទូរស័ព្ទ Nothing Phone (1) មានរាងសំប៉ែត ដូចនេះអ្នកអាចប្រើប្រាស់ការបិទឧបករណ៍ការពារណាមួយបាន បើសិនជាអ្នកមិនចង់ប្រើប្រាស់ស្រោមការពារ៕


ប្រភព៖ GSMArena

Post a Comment

To Top