ក្រុមហ៊ុន Meta នឹងបង្កើតសេវាកម្មសម្រាប់ជួយដល់អតិថិជនដែលបានបាត់គណនី

ទីបំផុត ក្រុមហ៊ុន Meta បាននឹងកំពុងដោះស្រាយនូវបញ្ហាដែលអ្នកប្រើប្រាស់តែងតែលើកមកជាយូរមកហើយ ដោយបើយោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Meta កំពុងបង្កើតនូវសេវាកម្មសម្រាប់ជួយដល់ការបង្ហោះ ឬ គណនីរបស់អ្នកប្រើប្រាស់ដែលត្រូវបានលុបដោយពុំមានហេតុផល។


គម្រោងមួយនេះរបស់ក្រុមហ៊ុន Meta កំពុងស្ថិតក្រោមដំណាក់កាលដំបូងនៅឡើយ ដូចនេះយើងមិនទាន់អាចប្រាកដទេបានទេថា មុខងារ ឬ សេវាកម្មមួយនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅពេលណា។


បើយោងតាមសារព័ត៌មាន Bloomberg ផែនការរបស់ក្រុមហ៊ុន Meta ដំបូងគឺជំរុញឱ្យផ្នែកត្រួតពិនិត្យលើការបង្ហោះមាតិការរបស់អ្នកប្រើប្រាស់ ព្យាយាមដោះស្រាយ និងទទួលសំណើរពីអ្នកប្រើប្រាស់ លើការសម្រេចចិត្តលុប ឬ បិទគណនីណាមួយរបស់ពួកគេ។


មុខងារ ឬ សេវាកម្មថ្មីនេះ អាចនឹងជួយឱ្យក្រុមហ៊ុន Meta និងអ្នកប្រើប្រាស់មានទំនាក់ទំនងគ្នាល្អជាងមុនលើការដោះស្រាយនូវបញ្ហាដែលបានជួបប្រទះ ដូចការរៀបរាប់ពីខាងលើ។


សម្រាប់ការបាត់ ឬ ភ្លេចគណនី ឬ គណនីត្រូវបានហេគ ក្រុមហ៊ុន Meta ក៏គ្រោងនឹងបង្កើតក្រុម ឬ សេវាកម្មជំនួយសម្រាប់អ្នកប្រើប្រាស់ដែលរងគ្រោះ ឬ ជួបប្រទះនូវបញ្ហាទាំងនេះ តាមរយៈការដោះស្រាយដោយការប្រាស្រ័យទាក់ទងគ្នា ឬ តាមរយៈ Tools មួយចំនួនផងដែរ៕


ប្រភព៖ Engadget

Post a Comment

To Top