ក្រុមហ៊ុន Meta កំពុងសាកល្បងលើមុខងារ end-to-end encryption ជាគោលនៅលើកម្មវិធី Messenger

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta បានធ្វើការលើមុខងារ end-to-end encryption សម្រាប់កម្មវិធីផ្ញើសាររបស់ខ្លួនអស់រយៈពេលជាយូរណាស់មកហើយ ប៉ុន្តែរហូតមកទល់ពេលនេះ គឺមានតែកម្មវិធី WhatsApp ប៉ុណ្ណោះដែលធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់មុខងារនេះជាគោល។


នៅក្នុងការអាប់ដេតចុងក្រោយបង្អស់របស់ក្រុមហ៊ុន Meta ក្រុមហ៊ុនមួយនេះបាននិយាយថា ខ្លួនកំពុងនឹងខិតខំប្រឹងប្រែងដើម្បីនាំយកមុខងារ end-to-end encryption នេះសម្រាប់អ្នកប្រើប្រាស់កម្មវិធី Messenger ដែលត្រូវបានជ្រើសរើស។


អ្នកប្រើប្រាស់ដែលត្រូវបានជ្រើសរើសនឹងទទួលបាននូវមុខងារសាកល្បងមួយចំនួន និងការសាកល្បងលើមុខងារ end-to-end encrypted ឆាតជាគោល។ នេះមានន័យថា អ្នកប្រើប្រាស់ដែលត្រូវបានជ្រើសរើស អាចធ្វើការសាកល្បងលើមុខងារ “Secret Conversations” ជាមួយអ្នកប្រើប្រាស់ដ៏ទៃទៀតបានហើយ។


ក្រុមហ៊ុន Meta ក៏កំពុងសាកល្បងលើមុខងារផ្ទុកទិន្នន័យដែលមានសុវត្ថិភាពសម្រាប់ឆាតដែល Encrypted ផងដែរ ដែលផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់នៅក្នុងការចូលទៅកាន់ប្រវត្តិនៃឆាតរបស់ពួកគេ នៅពេលដែលពួកគេបាត់ទូរស័ព្ទ ឬ ត្រូវការទាញយកទិន្នន័យទាំងនោះនៅក្នុងឧបករណ៍ថ្មីជាដើម។


ដើម្បីអាចចូលទៅកាន់អង្គផ្ទុកទិន្នន័យដែលមានសុវត្ថិភាពបាន អ្នកប្រើប្រាស់នឹងតម្រូវឱ្យវាយបញ្ចូលនូវលេខកូដសម្ងាត់ (Pin Codes) ដែលពួកគេបានដាក់៕


ប្រភព៖ Engadget

Post a Comment

To Top