ក្រុមហ៊ុន Logitech និងក្រុមហ៊ុន Tencent កំពុងបង្កើតដៃហ្គេម Cloud Gaming

ក្រុមហ៊ុន Logitech និងក្រុមហ៊ុន Tencent បានធ្វើការប្រកាសថា ពួកគេកំពុងធ្វើការលើការបង្កើតដៃហ្គេម Cloud ចល័ត។ ក្រុមហ៊ុនទាំងពីរ បានច្របាច់បញ្ចូលគ្នាជាមួយគ្រឿង Hardware របស់ម៉ាក Logitech G ជាមួយនឹងសមត្ថភាព Software របស់ក្រុមហ៊ុន Tencent។


ឧបករណ៍ដៃហ្គេមសម្រាប់លេងហ្គេមប្រភេទ Cloud Gaming ដែលកំពុងតែបង្កើតឡើងដោយក្រុមហ៊ុនទាំងពីរនេះ ត្រូវបានគេហៅជាបណ្តោះអាសន្នថា Logitech G Gaming Handheld។


ក្រុមហ៊ុន Logitech បាននិយាយថា ឧបករណ៍ហ្គេមនេះនឹងមកដល់នៅចុងឆ្នាំនេះ ជាមួយនឹងសមត្ថភាពដែលអាចគាំទ្រសេវាកម្ម Cloud Gaming ជាច្រើន។ ក្រុមហ៊ុន Tencent និងក្រុមហ៊ុន Logitech កំពុងធ្វើការជាមួយក្រុមហ៊ុន Microsoft ដែលគ្រប់គ្រងលើសេវាកម្ម Xbox Cloud Gaming និងក្រុមហ៊ុន Nvidia ដែលគ្រប់គ្រងលើសេវាកម្មហ្គេម GeForce Now។

យើងមិនទាន់ប្រាកដទេថាតើឧបករណ៍ហ្គេមមួយនេះ អាចនឹងបង្ហាញខ្លួនតាមកាលវិភាគដែលបានកំណត់ ឬ អត់ ប៉ុន្តែបើយើងនិយាយពីសេវាកម្ម Cloud Gaming វានឹងមិនតម្រូវឱ្យមានលក្ខណៈសម្បត្តិ Hardware អ្វីច្រើនសម្រាប់លេងនោះទេ ដោយឥឡូវនេះ អ្នកក៏អាចលេងប្រភេទ Cloud Gaming នៅក្នុងទូរស័ព្ទរបស់អ្នកផ្ទាល់បានផងដែរ៕


ប្រភព៖ Engadget

Post a Comment

To Top