ថេប្លេត LG Ultra Tab បានប្រកាសចេញជាមួយនឹងអេក្រង់ LCD ទំហំ 10អ៊ីញ និងបំពាក់មកជាមួយបន្ទះឈីប SD 680

ក្រុមហ៊ុន LG អាចនឹងដកខ្លួនចេញពីការផលិតស្មាតហ្វូន ប៉ុន្តែក្រុមហ៊ុនមួយនេះ នៅតែបន្តលើការផលិតថេប្លេតសម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូងដដែល។ តួយ៉ាងដូចជាពេលថ្មីៗនេះ ក្រុមហ៊ុន LG បានធ្វើការប្រកាសជាផ្លូវការថាខ្លួននឹងបញ្ចេញថេប្លេត LG Ultra Tab ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 12។


ថេប្លេត LG Ultra Tab នឹងបំពាក់មកជាមួយប្រភេទបន្ទះអេក្រង់ IPS LCD ដែលមានទំហំ 10.35អ៊ីញ និងបំពាក់មកជាមួយបន្ទះឈីប Snapdragon 680។ អេក្រង់ IPS LCD នេះដែរមានកម្រិតបង្ហាញ 2000 x 1200 px ជាមួយនឹងទំហំ aspect ratio 5:3 ជាមួយនឹងល្បឿន Refresh Rate 60Hz។


ថេប្លេតនេះដែរក៏នឹងបំពាក់មកជាមួយ Speaker បំពងសម្លេងបួនគ្រាប់ ដែលអាចគាំទ្រជាមួយមុខងារសម្លេង Wacom stylus ផងដែរ។ សម្រាប់ផ្នែកខាងមុខ អ្នកនឹងទទួលបាននូវកាមេរ៉ាស៊ែលហ្វីមួយគ្រាប់ដែលមានទំហំ 5 មេហ្កាភិចស៊ែល និងកាមេរ៉ាមួយគ្រាប់ទៀតនាផ្នែកខាងក្រោយដែលមានទំហំ 8 មេហ្កាភិចស៊ែលជាមួយនឹង Autofocus។


ចំពោះផ្នែកកម្លាំងម៉ាស៊ីន ថេប្លេត LG Ultra Tab នឹងនាំមកជាមួយជម្រើសកម្លាំងម៉ាសុីនតែមួយជម្រើសប៉ុណ្ណោះគឺមានរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB ដែលអាចបន្ថែម microSD ពីខាងក្រៅបាន។


សម្រាប់តម្លៃវិញ ក្រុមហ៊ុន LG គ្រោងនឹងដាក់លក់ថេប្លេតនេះក្នុងតម្លៃ KRW 426,000 ($327) នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង៕


ប្រភព៖ GSMArena 

Post a Comment

To Top