ប្រព័ន្ធប្រតិបត្តិការ IOS 16 ជំនាន់សាកល្បងថ្មី បាននាំមកវិញជាមួយការបង្ហាញភាគរយថ្ម
នាពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការ IOS 16 ជំនាន់ Developer Beta ទីប្រាំជាផ្លូវការ។
កំណែអាប់ដេត IOS ថ្មីនេះ បាននាំមកជាមួយការផ្លាស់ប្តូរនូវមុខងារមួយចំនួន ប៉ុន្តែបើសិនជាអ្នកបានចំណាយពេលវេលាច្រើនជាមួយកម្មវិធី Twitter អ្នកប្រាកដជាអាចដឹងបានហើយថាអ្វីដែលអ្នកប្រើប្រាស់ចង់បាននោះគឺការត្រឡប់មកវិញរបស់ Icon បង្ហាញភាគរយថ្ម។
ជាលើកដំបូងចាប់តាំងពីក្រុមហ៊ុន Apple បានដកការបង្ហាញភាគរយថ្មនៅក្នុងឆ្នាំ២០១៧ ដើម្បីធ្វើឱ្យមានភាពសុីគ្នាជាមួយថ្ងាសឆករបស់ទូរស័ព្ទ iPhone X មក ឥឡូវនេះ យើងអាចឃើញនូវ Icon បង្ហាញភាគរយថ្មវិញបានហើយ ដោយមិនចាំបាច់អូសផ្ទាំង Control Center។
ITS REAL pic.twitter.com/RKf2zkFS7i
— Ian Zelbo (@ianzelbo) August 8, 2022
បើសិនជាអ្នកបានចុះឈ្មោះសម្រាប់ការសាកល្បងលើជំនាន់សាកល្បងនៃប្រព័ន្ធប្រតិបត្តិការ IOS 16 ហើយនោះអ្នកអាចបើកនូវរូប Icon ដែលបង្ហាញភាគរយថ្មវិញបានតាមរយៈការចូលទៅកាន់ “Settings” បន្ទាប់មកសូមជ្រើសរើសលើ “menu and navigating” និងចូលទៅកាន់ផ្នែក “Battery section ”។
បន្ទាប់ពីនេះ អ្នកនឹងបានឃើញឡាបែលថ្មី ដែលមានឈ្មោះថា “Battery Percentage” ដោយនៅពេលដែលអ្នកបើកនូវមុខងារនេះ ការបង្ហាញភាគរយថ្មនឹងមានទម្រង់ធំជាងមុន។
បើសិនជាអ្នកដោតឌុយសាកថ្មទូរស័ព្ទ iPhone របស់អ្នក នោះ Icon ភាគរយថ្មនឹងប្រែទៅជាពណ៌បៃតង ហើយវានឹងលោតសញ្ញាសាកបញ្ចូលថ្ម (Lighting) ជាមួយនឹងចំនួនភាគរយថ្មនៅលើអេក្រង់។ ប៉ុន្តែបើសិនជាថ្មរបស់ទូរស័ព្ទដៃ iPhone របស់អ្នកជិតអស់ ការបង្ហាញភាគរយថ្មនឹងប្រែទៅជាពណ៌លឿងវិញ៕
ប្រភព៖ Engadget
Post a Comment