ក្រុមហ៊ុន Intel បានបញ្ចេញ Arc Pro GPUs ថ្មីសម្រាប់ Workstations
នៅពេលដែលក្រុមហ៊ុន Intel បានប្រកាសចេញ GPU ត្រកូល Arc កាលពីឆ្នាំមុន វាបានក្លាយជាបន្ទះក្រាហ្វិកកាតដែលមានល្បឿន Performance ខ្ពស់បំផុតនៅក្នុងចំណោមខ្សែស្រឡាយ GPUs ផ្សេងទៀតរបស់ក្រុមហ៊ុន Intel លើការប្រើប្រាស់លើវីដេអូហ្គេម។
ផ្ទុយគ្នាពីម៉ូដែលមុន បន្ទះ GPU Arc ជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Intel មិនផ្តោតសំខាន់លើការលេងហ្គេមទៀតឡើយ។ ពួកវាត្រូវបានបង្កើតឡើងសម្រាប់ប្រភេទកុំព្យូទ័រលើតុ ឬ Mobile Workstations សម្រាប់ប្រើប្រាស់លើកម្មវិធី Adobe Premiere, Handbrake ឬ DaVinci Resolve Studio ជាដើម។
ក្រុមហ៊ុន Intel បានបញ្ចេញបន្ទះក្រាហ្វិកកាតត្រកូល Arc Pro ថ្មីចំនួនបីម៉ូដែល ដែលចាប់ផ្តើមពីម៉ូដែល Arc Pro A40 ដែលមានរន្ធ Slot Form Factor ចំនួនមួយ, Arc Pro A50 មានរន្ធ Slot Form Factor ធំចំនួនពីរ និង Acr A30M ត្រូវបានរចនា និងធ្វើឡើងសម្រាប់កំព្យូទ័រយួរដៃ។
ទាំងបីម៉ូដែលខាងលើត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យា Ray Tracing និងសមត្ថភាព Machine learning ប៉ុន្តែចំណុចលក្ខណៈសម្បត្តិមួយចំនួនរបស់វាមានភាពខុសគ្នាបន្តិចបន្តួច។ សម្រាប់ពីរម៉ូដែលខាងលើសម្រាប់កំព្យូទ័រលើតុ Desktop វិញបំពាក់មកជាមួយទំហំ Memory 6GB និងមួយម៉ូដែលសម្រាប់កំព្យូទ័រយួរដៃវិញមានទំហំ Memory 4GB។
បន្ទះ GPUs ទាំងបីម៉ូដែលថ្មីនេះ មានរន្ធ Ports ចំនួនបួនសម្រាប់ Mini-Display សម្រាប់ការ Set-up អេក្រង់ច្រើន និងអាចគាំទ្រអេក្រង់ដែលមានកម្រិតបង្ហាញ 8K ជាមួយល្បឿន Refresh Rate 60Hz ចំនួនពីរអេក្រង់, អេក្រង់ដែលមានកម្រិតបង្ហាញ 5K ជាមួយល្បឿន Refresh Rate 240Hz ចំនួនមួយ និងអេក្រង់ដែលមានកម្រិតបង្ហាញ 5K ដែលមានល្បឿន Refresh Rate 120Hz ចំនួនពីរ ឬ ក៏អេក្រង់ 4K ដែលមានល្បឿន Refresh Rate 60Hz ចំនួនបួនអេក្រង់៕
ប្រភព៖ Engadget
Post a Comment