កាមេរ៉ា GoPro Hero11 Black អាចនឹងរក្សាការរចនាដដែល

អស់រយៈពេលជិតមួយឆ្នាំទៅហើយ ដែលក្រុមហ៊ុន GoPro បានបញ្ចេញកាមេរ៉ា GoPro Hero10 Black។ ឥឡូវនេះ វាដល់ពេលហើយដែលក្រុមហ៊ុនផលិតកូនកាមេរ៉ាខ្នាតតូចនេះ ត្រូវបញ្ចេញនូវកាមេរ៉ាជំនាន់ថ្មីរបស់ខ្លួន។


បើយោងតាមរូបភាពបែកធ្លាយដែលចេញផ្សាយដោយ WinFuture បានបង្ហាញថា ការរចនារូបរាងរបស់កាមេរ៉ា GoPro Hero11 Black ហាក់មានភាពដូចគ្នាបេះបិទទាំងផ្នែកកញ្ចក់ អេក្រង់ខាងមុខ និងខាងក្រោយ និងប៊ូតុងចុចបញ្ជាជាដើម។


ការរចនានេះត្រូវបានចាប់ផ្តើមឡើង ចាប់តាំងពីជំនាន់កាមេរ៉ា Hero9 មកម្ល៉េះ ដែលពេលនោះ ក្រុមហ៊ុន GoPro បានបញ្ចេញវាជាមួយប្រភេទបន្ទះឈីប GP2 បែបថ្មី ដែលមានសមត្ថភាពអាចថតវីដេអូបាន Frame ទ្វេរជាពីរ។


បន្ថែមពីនេះ មានពាក្យចចាមអារ៉ាមមួយចំនួនបានលេចលឺមកថាកាមេរ៉ា GoPro ត្រកូល 11 អាចនឹងមានសមត្ថភាពថតវីដេអូបានក្នុងកម្រិត 6K (ម៉ូដែលមុនអាចថតបានក្នុងកម្រិត 5.3K) ប៉ុន្តែព័ត៌មាននេះមិនទាន់ត្រូវបានបញ្ជាក់ពីក្រុមហ៊ុននៅឡើយនោះទេ៕


ប្រភព៖ GSMArena

Post a Comment

To Top