ក្រុមហ៊ុន Google បានសម្រេចចិត្តច្របាច់បញ្ចូលកម្មវិធីពីរ ចូលក្នុងកម្មវិធី Google Meet តែមួយ

ក្រុមហ៊ុន Google កំពុងឆ្ពោះទៅបន្តលើការច្របាច់បញ្ចូលគ្នានៃកម្មវិធី Duo និងកម្មវិធី Meet ឱ្យក្លាយទៅជាកម្មវិធីតែមួយដែលមានមុខងារដូចគ្នា។ 


បើយោងតាមសារព័ត៌មាន TechChrunch បានរាយការណ៍ថា ក្រុមហ៊ុន Google កំពុងធ្វើការផ្លាស់ប្តូរឈ្មោះកម្មវិធី Duo ទៅជាកម្មវិធី Meet វិញសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង IOS ជាមួយនឹងឡូហ្គោហៅវីដេអូខល។


ក្រុមហ៊ុន Google បានធ្វើការផ្លាស់ប្ដូរមុខងារជាច្រើនរបស់កម្មវិធី Google Meet រួចមកហើយ ដោយកម្មវិធី Meet ចាស់នឹងមិនបាត់ទៅណាទេនាពេលនេះ ដោយវាអាចនឹងត្រូវផ្លាស់ប្តូរ និងជំនួសមកវិញជាមួយកម្មវិធី Google Meet ដើម។


អ្នកប្រើប្រាស់កម្មវិធី Duo ទាំងអស់អាចនឹងដឹងពីការផ្លាស់ប្តូរនាខែក្រោយនេះ ដោយអ្នកប្រើប្រាស់នឹងតម្រូវឱ្យប្រើគណនី Google សម្រាប់ការចូលរួម ឬ ការធ្វើការប្រជុំណាមួយ ដោយបែបផែននៃការប្រើប្រាស់ មុខងារ ក៏ដូចជា Contact ទំនាក់ទំនងមួយចំនួនដែលមាននៅក្នុងកម្មវិធី Duo នឹងនៅតែរក្សាទុកនៅដដែល។


សរុបមកវិញ កម្មវិធី Google Meet ថ្មីគឺជាកម្មវិធីដែលត្រូវបានច្របាច់បញ្ចូលពីកម្មវិធី Duo និងកម្មវិធី Meet ដែលវាបាននាំមកដដែលជាមួយនឹងមុខងារមួយចំនួនដែលមាននៅក្នុងកម្មវិធីទាំងពីរនោះ៕


ប្រភព៖ Engadget

Post a Comment

To Top