កម្មវិធីកាមេរ៉ា Expert RAW របស់ក្រុមហ៊ុន Samsung ឥឡូវនេះ អាចគាំទ្រនៅលើទូរស័ព្ទ Samsung Galaxy Z Fold4 ហើយ
បន្ទាប់ពីកម្មវិធីកាមេរ៉ាដែលមានតម្លើងមកស្រាប់នៅក្នុងផ្ទៃប្រើប្រាស់ One UI របស់ក្រុមហ៊ុន Samsung ហើយ ក្រុមហ៊ុនមួយនេះក៏មាននូវកម្មវិធីកាមេរ៉ាមួយផ្សេងទៀតដែលសម្បូរដោយមុខងារជាច្រើន ដែលក្រុមហ៊ុនឱ្យឈ្មោះថា Expert Raw។
ប៉ុន្តែ កម្មវិធីកាមេរ៉ា Expert Raw នេះផងដែរ មិនមានតម្លើងនៅគ្រប់ទូរស័ព្ទរបស់ក្រុមហ៊ុន Samsung នោះទេ ដោយឥឡូវនេះ ទូរស័ព្ទដែលអាចមានសមត្ថភាពគាំទ្រជាមួយនឹងកម្មវិធីនេះមានដូចជា ទូរស័ព្ទត្រកូល Samsung Galaxy S21, S22 និងទូរស័ព្ទ Galaxy Fold3 (ដោយទូរស័ព្ទ Samsung S20 Ultra, Note20 Ultra និង Galaxy Z Fold2 នឹងមកដល់នាពេលក្រោយ)។
កម្មវិធីកាមេរ៉ា Expert Raw នេះទៀតសោត អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការថតរូបជាមួយនឹងការកំណត់លើ ISO និង Shutter បានពេញលេញ។
សម្រាប់កម្មវិធី Expert Raw ជំនាន់ 2.0.00.3 ដែលក្រុមហ៊ុន Samsung ទើបបញ្ចេញនាពេលថ្មីៗនេះវិញ អាចគាំទ្រជាមួយទូរស័ព្ទអេក្រង់បត់ Samsung Galaxy Z Fold4 បានហើយ។
កម្មវិធីជំនាន់ថ្មីនេះដែរ ក៏បានធ្វើឱ្យមានភាពប្រសើរឡើងលើការថតក្នុងកន្លែងដែលមានពន្លឺទាប និងសមត្ថភាពដែលអាចដាក់បញ្ចូល Presets បានផងដែរ៕
ប្រភព៖ GSMArena
Post a Comment