ក្រុមហ៊ុន Apple បានហាមឃាត់លើការអាប់ដេតចុងបង្អស់របស់កម្មវិធី Telegram លើមុខងារ Animated Emoji ថ្មី

ចាប់តាំងពីក្រុមហ៊ុន Apple ដាក់បញ្ចេញនូវកម្មវិធី App Store ឱ្យប្រើប្រាស់ដំបូងមក ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីមិនថាខ្នាតតូច ឬ ធំ ត្រូវរង់ចាំការសម្រេចពីក្រុមហ៊ុន Apple ជាមុនសិន ដែលអាចនឹងត្រូវបានពន្យារពេលនៅក្នុងការដាក់បញ្ចូល ឬ ក៏ត្រូវមិនអនុញ្ញាតឱ្យដាក់ចូលក្នុងកម្មវិធី App Store។


កម្មវិធី Telegram គឺជាកម្មវិធីចុងក្រោយបង្អស់ក្នុងពេលនេះដែលជួបប្រទះជាមួយរឿងនេះ ដែលបើយោងតាមការបញ្ជាក់របស់លោក Pavel Durov ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Telegram។


នៅថ្ងៃទី10 ខែសីហា លោក Durvo បានបង្ហោះសារមួយនៅក្នុងឆាណែល Telegram របស់លោកថា កំណែអាប់ដេតចុងក្រោយបង្អស់របស់កម្មវិធី Telegram ត្រូវបានគាំងជាប់ក្រោមការពិនិត្យមើលរបស់ក្រុមហ៊ុន Apple អស់រយៈពេល ២ សប្តាហ៍ទៅហើយ ដោយពុំមានការបញ្ជាក់ណាមួយពីក្រុមហ៊ុន Apple ឡើយ។


បន្ទាប់ពីមិនយូរប៉ុន្មាន បើយោងតាមការបញ្ជាក់របស់សារព័ត៌មាន The Verge លោក Durvo បានធ្វើការបង្ហាញថា ដោយក្រុមហ៊ុន Apple បានប្រាប់មកក្រុមហ៊ុន Telegram ឱ្យធ្វើការលុបមុខងារថ្មី ដែលក្រុមហ៊ុន Telegram ឱ្យឈ្មោះថាមុខងារ “Telemoji”។


លោក Durvo បានបន្ថែមថា មុខងារ Emoji ថ្មី “Telemoji” នេះលោកជឿថាជាមុខងារ Animated Emoji ដែលមានគុណភាពកម្រិតរូបភាពខ្ពស់។ មូលហេតុដែលក្រុមហ៊ុន Apple ប្រាប់ឱ្យក្រុមហ៊ុន Telegram ដកនូវមុខងារមួយនេះចេញនោះគឺដោយសារតែវាមានភាពស្រដៀងគ្នាទៅនឹង Emoji របស់ក្រុមហ៊ុន Apple តែគ្រាន់តែវាមានកម្រិតរូបភាពស្រស់ស្អាតជាង៕


ប្រភព៖ Engadget

Post a Comment

To Top