គម្រោង ad-free របស់កម្មវិធី Disney+ បានឡើងដល់ $11/ខែ សម្រាប់ខែធ្នូនេះ
ក្រុមហ៊ុន Disney+ មិនទាន់បញ្ឈប់នៅក្នុងការតម្លើងតម្លៃនោះទេ។ បើយោងតាមរបាយការណ៍ចំណូលរបស់ក្រុមហ៊ុន Disney+ នៅក្នុងត្រីមាសទីបីរបស់ខ្លួនបានបង្ហាញថា ក្រុមហ៊ុននឹងធ្វើការតម្លើងថ្លៃសេវាកម្មលើកញ្ចប់គ្មានការផ្សាយពាណិជ្ជកម្មនៅក្នុងសហរដ្ឋអាមេរិក។
គម្រោងគ្មានការផ្សាយពាណិជ្ជកម្មរបស់កម្មវិធី Disney+ បានឡើងទៅ $11/ខែ ដែលវាមានតម្លៃថ្លៃជាង $3 នៃគម្រោងបច្ចុប្បន្ន។ បើសិនជាអ្នកចង់រក្សានូវតម្លៃឱ្យនៅដដែល អ្នកអាចធ្វើការជាវគម្រោងមួយនេះ មុនថ្ងៃទី08 ខែធ្នូ បាន ដែលជាថ្ងៃក្រុមហ៊ុន Disney+ ចាប់ផ្តើមដាក់ឱ្យអនុវត្តគម្រោងនេះជាផ្លូវការ។
ក្រុមហ៊ុនស្ទ្រីមយក្សនេះក៏បានបន្ថែមផងដែរថា ខ្លួនក៏នឹងតម្លើងថ្លៃសេវាកម្មចំនួន $2 របស់កម្មវិធី Hulu លើគម្រោង Ad-Free នេះដែរ ដែលធ្វើឱ្យវាមានតម្លៃ $15/ខែ ហើយការផ្លាស់ប្តូរថ្មីនេះ នឹងដាក់អនុវត្តនៅថ្ងៃទី10 ខែតុលា។
បើសិនជាអ្នកអាចប្រើប្រាស់នូវគម្រោងដែលមានការផ្សាយពាណិជ្ជកម្មបាន ដូចនេះអ្នកត្រូវបង់ប្រាក់ត្រឹមតែចំនួន $8/ខែប៉ុណ្ណោះ សម្រាប់គម្រោងថ្មី និងតម្លៃ $7/ខែ សម្រាប់ការបង់នៅថ្ងៃនេះ។
បើទោះបីជាយ៉ាងណាក៏ដោយ កម្មវិធី Disney+ មិនទាន់អាចប្រើប្រាស់បាននៅក្នុងប្រទេសកម្ពុជាយើងនោះទេ ដូចនេះបើសិនជាអ្នកចង់ទទួលបានបទពិសោធន៍នៃការទស្សនាខ្សែភាពយន្តក្នុងកម្មវិធី Disney+ អ្នកអាចប្រើប្រាស់ VPN បាន៕
ប្រភព៖ Engadget
Post a Comment