តិចជាង 1% នៃអតិថិជនរបស់ក្រុមហ៊ុន Netflix កំពុងលេងហ្គេមរបស់ខ្លួន
ការដាក់ខ្លួនចូលទៅក្នុងទីផ្សារហ្គេមរបស់ក្រុមហ៊ុនគ្រប់គ្រងលើសេវាកម្មស្រ្ទីមយក្ស Netflix ហាក់បីដូចជាកំពុងមានភាពយឺតយ៉ាវ។
បើយោងតាមស្ថិតិដែលត្រូវបានស្រង់ដោយ Apptopia ជាមួយនឹង CNBC បានឱ្យដឹងថា ហ្គេមរបស់ក្រុមហ៊ុនស្រ្ទីមយក្ស Netflix ត្រូវបានទាញយកក្នុងចំនួន 23.3 លានដង និងមានចំនួនអ្នកលេងជាប្រចាំប្រហែល 1.7 លាននាក់។
ចំនួននៃស្ថិតិខាងលើ វាហាក់បីដូចជាចំនួនដែលច្រើនមួយ ប៉ុន្តែបើប្រៀបធៀបទៅនឹងចំនួនអ្នកដែលប្រើប្រាស់គម្រោងរបស់កម្មវិធី Netflix វិញ គឺមានរហូតដល់ទៅចំនួន 221 លាននាក់ឯណោះ ដែលធ្វើឱ្យចំនួនអ្នកដែលលេងហ្គេមរបស់ក្រុមហ៊ុនស្រ្ទីម Netflix មានត្រឹមតែចំនួន 1% ប៉ុណ្ណោះ។
នៅឆ្នាំមុន ក្រុមហ៊ុន Netflix ក៏បានធ្វើការបញ្ជាក់ផងដែរថា ពួកគេមិនបានរំពឹងថាហ្គេមរបស់ខ្លួននឹងអាចរកប្រាក់ចំណូលឱ្យក្រុមហ៊ុនបានភ្លាមៗនោះទេ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Netflix ក៏ធ្លាប់បានធ្វើការនិយាយផងដែរថា “យើងកំពុងធ្វើការសាកល្បងលើហ្គេមថ្មីនេះ គួបផ្សំជាមួយនឹងអ្វីៗដែលថ្មីៗបន្ថែមទៀត”៕
ប្រភព៖ Engadget
Post a Comment