ក្រុមហ៊ុន Xiaomi ងាកទៅរកប្រទេសវៀតណាមសម្រាប់ការផលិតស្មាតហ្វូន
ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន Xiaomi បានជួបនូវបញ្ហាជាច្រើននៅក្នុងឆ្នាំមុន ហើយនឹងកំពុងស្វែងរកជម្រើសផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ថ្មីបន្ថែមទៀត។
\ឥឡូវនេះ ក្រុមហ៊ុន Xiaomi បានបង្វែរទិសដៅរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម ដោយបានបញ្ចេញស្មាតហ្វូនជំនាន់ថ្មីចុងក្រោយបង្អស់របស់ខ្លួននៅក្នុងប្រទេសមួយនេះ ដែលផលិតចេញពីរោងចក្ររបស់ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសវៀតណាមផ្ទាល់តែម្តង។
រោងចក្រថ្មីនេះមានទីតាំងនៅប្រទេសវៀតណាមខាងជើង ហើយបានចំណាយទឹកប្រាក់វិនិយោគប្រមាណជាជាង 80 លានដុល្លារ ដោយគ្របដណ្តប់នៅលើផ្ទៃដៃ 200,000 ម៉ែត្រការ៉េ។
គោលដៅរបស់ក្រុមហ៊ុន Xiaomi នៅក្នុងការប្រើប្រាស់រោងចក្ររបស់ខ្លួន ដែលមានទីតាំងនៅក្នុងប្រទេសវៀតណាមនេះ គឺដើម្បីធ្វើការនាំចេញឧបករណ៍បច្ចេកវិទ្យា ឬ ស្មាតហ្វូនថ្មីៗរបស់ខ្លួនទៅកាន់ប្រទេសនៅក្នុងតំបន់អាសុីអាគ្នេយ៍មួយចំនួន ដូចជាប្រទេសម៉ាឡេសុី និងប្រទេសថៃជាដើម។
ក្រុមហ៊ុន Xiaomi ជាប់ចំណាត់ថ្នាក់លេខ 2 នៅលើចំណែកទីផ្សារស្មាតហ្វូននៅក្នុងប្រទេសវៀតណាម ដែលមានចំនួន 22% តាមពីក្រោយក្រុមហ៊ុន Samsung 34%៕
ប្រភព៖ GSMArena
Post a Comment