ឥឡូវនេះ កម្មវិធី WhatsApp អាចអនុញ្ញាតឱ្យអ្នកធ្វើការ React ទៅលើសារ ដោយប្រើ Emoji ផ្សេងបាន
បើប្រៀបធៀបទៅនឹងកម្មវិធី Messenger ដែលជាកម្មវិធីគ្រប់គ្រងដោយក្រុមហ៊ុន Meta ដូចគ្នា កម្មវិធី WhatsApp បានចំណាយពេលយ៉ាងយូរនៅក្នុងការបញ្ចេញមុខងារ React នៅលើសារដោយប្រើប្រាស់ Emoji ប៉ុន្តែឥឡូវមុខងារនេះបានចេញដាក់ឱ្យប្រើប្រាស់ជាសកលហើយ។
បើទោះបីជាយ៉ាងណាក៏ដោយ ជម្រើសនៃការប្រើប្រាស់ Emoji ដើម្បី React ទៅលើសារនោះគឺមានតែចំនួន 6 Emojis ប៉ុណ្ណោះ ហើយចំនួន Emoji ទាំង 6 នេះក៏ត្រូវបានជ្រើសរើសដោយក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី WhatsApp សម្រាប់អ្នកប្រើប្រាស់ផងដែរ។
ការបោះជំហាននៅក្នុងការបញ្ចេញមុខងារ React ទៅលើសារដោយប្រើប្រាស់ Emoji គឺជាជំហានដ៏ត្រឹមត្រូវមួយ ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ឡើយ។
Since you asked…
— WhatsApp (@WhatsApp) July 11, 2022
... all emoji Reactions are here! We’re feeling 🤩😎🙌🤸🎉💚 about it.
Starting to roll out now to Android and iOS pic.twitter.com/Opk7x0n0VP
ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ នៅថ្ងៃនេះ ក្រុមហ៊ុន WhatsApp បានធ្វើកំណែទម្រង់មុខងារ React ទៅលើសារដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការ React ទៅលើសារដោយប្រើ Emoji ផ្សេងទៀតបាន ក្រៅពី Emoji តែចំនួន 6 ដែលត្រូវបានជ្រើសរើសដោយក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី។
ដូចរាល់ដង មុខងារ React ថ្មីនេះនឹងដាក់ឱ្យប្រើប្រាស់សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS មុន និងអាចចាយពេលពីពីរទៅបីថ្ងៃមុនពេលដែលវាមកដល់ប្រព័ន្ធប្រតិបត្តិការ Android៕
ប្រភព៖ GSMArena
Post a Comment