បែកធ្លាយរូបភាព Screenshots ដែលបង្ហាញពីមុខងារមួយចំនួននៅក្នុងផ្ទៃប្រើប្រាស់ MIUI 14

រូបភាព Screenshots នៃមុខងារមួយចំនួនដែលនឹងមាននៅក្នុងផ្ទៃប្រើប្រាស់ MIUI 14 ត្រូវបានបែកធ្លាយ ក៏ដូចជាចែកចាយនៅក្នុងគេហទំព័រ។ យើងពុំទាន់អាចដឹងបាននូវព័ត៌មានផ្លូវការណាមួយនោះទេ ប៉ុន្តែផ្ទៃប្រើប្រាស់ MIUI 14 ថ្មីនេះ អាចនឹងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 13។


កម្មវិធីបង្ហាញរូបភាព វីដេអូ Gallery ទទួលបាននូវមុខងារសម្គាល់អក្សរនៅលើរូបភាពថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការចម្លងអក្សរចេញពីរូបភាពឯកសារ ដែលអ្នកបានថតបាន។ លើសពីនេះទៅទៀត វាក៏មាននូវមុខងារ “On this day” ដែលជាមុខងារបង្ហាញពីរូបភាព ឬ វីដេអូចាស់ៗ ដែលអ្នកធ្លាប់បានថតផងដែរ។


មុខងារប៊្លូធូស LE Audio ក៏នឹងនាំមកជាមួយផ្ទៃប្រើប្រាស់ជំនាន់ថ្មីនេះផងដែរ ដែលជាមុខងារសម្លេងប៊្លូធូសថ្មី ដែលជួយបង្កើននូវគុណភាពសម្លេងបានខ្ពស់ បូករួមជាមួយនឹងការគាំទ្រការផ្សាយ Auracast broadcasting នៅលើឧបករណ៍តែមួយ និងការគាំទ្រការស្តាប់ចេញពីកាសច្រើនប្រភេទទៀតផង។


ផ្ទៃប្រើប្រាស់ MIUI 14 ក៏នឹងនាំមកជាមួយមុខងារការពារ Anti-fraud protection ថ្មីដែលជាមុខងារចង្អុលបង្ហាញពីការហៅចល ការផ្ញើសារ ឬ កម្មវិធីណាដែលគួរឱ្យសង្ស័យជាដើម។


កំណែអាប់ដេតផ្ទៃប្រើប្រាស់ថ្មីនេះ ក៏ជួយដល់អ្នកប្រើប្រាស់នៅក្នុងការបែងចែកសារ Notification ឱ្យបានត្រឹមត្រូវផងដែរ។




សម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹងកំណែផ្ទៃប្រើប្រាស់ MIUI 14 ថ្មីនេះ យើងមានតែត្រូវរង់ចាំតាមដាននាពេលខាងមុខបន្តទៀត៕


ប្រភព៖ GSMArena

Post a Comment

To Top