ក្រុមហ៊ុន Samsung អាចនឹងចេញលក់ទូរស័ព្ទ Samsung Galaxy A23 5G ក្នុងតម្លៃ €300

ក្រុមហ៊ុន Samsung បានដាក់បញ្ចេញទូរស័ព្ទ Samsung Galaxy A23 ម៉ូដែល 4G ធម្មតានៅក្នុងខែមីនា ដែលជាទូរស័ព្ទធម្មតាលំដាប់ថវិកា និងមិនមានការប្រកួតប្រជែងឡើយ។


ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសថា ខ្លួននឹងនាំយកម៉ូដែល 5G មួយទៀតមកកាន់ទីផ្សារ ដែលទូរស័ព្ទ Samsung Galaxy A23 5G នឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 695 និងអាចដាក់លក់ក្នុងសហភាពអឺរ៉ុបក្នុងតម្លៃ €300។


ទូរស័ព្ទ Samsung Galaxy A23 5G ដែលមានជម្រើសអង្គផ្ទុកទិន្នន័យ 64GB អាចនឹងនាំមកជាមួយជម្រើសពណ៌ចំនួនបីពណ៌ ជាមួយតម្លៃចាប់ផ្តើមដូចខាងលើនេះ។


បើយោងតាម FCC បានឱ្យដឹងថា ទូរស័ព្ទខ្នាតកណ្តាលនេះនឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 5,000 mAh ដែលអាចគាំទ្រជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន កម្លាំង 25W។ បន្ថែមពីនេះ ទូរស័ព្ទមួយនេះក៏នឹងបំពាក់មកជាមួយបច្ចេកវិទ្យា Bluetooth 5.0 រន្ធបន្ថែម microSD និង NFC សម្រាប់បញ្ជាទូរទស្សន៍ ឬ ម៉ាស៊ីនត្រជាក់ផងដែរ។


ទូរស័ព្ទមួយនេះ ទំនងជាមកដល់នៅក្នុងទីផ្សារស្មាតហ្វូន 5G នៅក្នុងសហភាពអឺរ៉ុប និងបន្ទាប់មកអាចនឹងមកដល់ប្រទេសឥណ្ឌា។ សម្រាប់ព័ត៌មានបន្ថែម យើងតែត្រូវរង់ចាំតាមដានបន្តទៀត៕


ប្រភព៖ GSMArena

Post a Comment

To Top