បែកធ្លាយពីតម្លៃរបស់នាឡិកា Samsung Galaxy Watch5 និង Watch5 Pro
វាមិនមែនជារឿងសម្ងាត់ទេ ដែលក្រុមហ៊ុន Samsung បាននឹងកំពុងធ្វើការលើនាឡិកាដៃឆ្លាតវៃមួយគូទៀត ដែលមាន Samsung Galaxy Watch5 និង Samsung Galaxy Watch5 Pro ដែលជាម៉ូដែលជំនាន់ថ្មី ជំនួសឱ្យម៉ូដែល Watch4 Classic ដែលចេញកាលពីឆ្នាំមុន។
ឥឡូវនេះ សម្រាប់អ្នកដែលចង់ដឹងពីតម្លៃរបស់នាឡិកាឆ្លាតវៃទាំងពីរគ្រឿងនេះ អ្នកពុំចាំបាច់រង់ចាំរហូតដល់ខែសីហាឡើយ ដោយអ្នកអាចដឹងមុនបានតាមរយៈប្រភពព័ត៌មានមួយចំនួន។
បើយោងតាម Dealntech បានឱ្យដឹងថា នាឡិកាឆ្លាតវៃ Galaxy Watch5 នឹងមានតម្លៃធូរថ្លៃជាងម៉ូដែលមុនបន្តិច។ នាឡិកា Samsung Galaxy Watch5 40mm នឹងមានតម្លៃ €259 ខណៈពេលដែលមួយម៉ូដែលទៀត ដែលមានទំហំ 44mm មានតម្លៃ €286។
សម្រាប់នាឡិកាឆ្លាតវៃ Samsung Galaxy Watch5 Pro វិញ នឹងនាំមកជាមួយតម្លៃខ្លួន €430 សម្រាប់ជម្រើស 45mm ដែលវាមានតម្លៃធូរថ្លៃបន្តិច បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ព័ត៌មានទាក់ទងទៅនឹងតម្លៃរបស់នាឡិកាឆ្លាតវៃទាំងពីរម៉ូដែលនេះ មានប្រភពចេញមកពីអ្នកលក់នៅក្នុងតំបន់អឺរ៉ុប ដែលយើងអាចទុកចិត្តបាន ដែលជាធម្មតាតម្លៃដែលពួកគេបានបង្ហាញវាអាចនឹងត្រូវ ឬ ខុសគ្នាបន្តិចបន្តួច៕
ប្រភព៖ GSMArena
Post a Comment