ទូរស័ព្ទ Samsung Galaxy M11 ទទួលបានកំណែអាប់ដេតផ្ទៃប្រើប្រាស់ One UI 4.1 នៅលើប្រព័ន្ធប្រតិបត្តិការ Android 12

កំណែអាប់ដេត One UI 4.1 ឥឡូវនេះបានមកដល់ទូរស័ព្ទ Samsung Galaxy M11 ហើយ ដោយក្រុមហ៊ុន Samsung បានបញ្ជូនកំណែអាប់ដេតនេះ ទៅកាន់ទូរស័ព្ទរបស់ខ្លួនដែលទើបនឹងចេញនៅដើមឆ្នាំនេះ បន្ទាប់មកពួកគេបញ្ជូនវាសម្រាប់ទូរស័ព្ទដែលចេញកាលពីឆ្នាំមុនៗបន្ថែមទៀត។

នោះហើយជាអ្វីដែលទូរស័ព្ទ Samsung Galaxy M11 ទទួលបាន ដោយទូរស័ព្ទដែលមានអាយុកាលជាងពីរឆ្នាំនេះ នឹងទទួលបានកំណែអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 12 នៅលើផ្ទៃប្រើប្រាស់ជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Samsung។


រហូតមកទល់ពេលនេះ កំណែអាប់ដេតថ្មី ហាក់បីដូចជាមានតែក្នុងប្រទេសវៀតណាម ដោយសម្រាប់បណ្តាប្រទេសផ្សេងទៀត វាអាចនឹងមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះ។


ដូចរាល់ដងវាអាចនឹងចាយពេលពីពីរទៅបីសប្តាហ៍ ដើម្បីអាចឲ្យក្រុមហ៊ុន Samsung បញ្ជូនកំណែអាប់ដេតថ្មីនេះ ទៅកាន់គ្រប់ទូរស័ព្ទ Samsung Galaxy M11 ទាំងអស់ នៅទូទាំងសកលលោកបាន។


សម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសវៀតណាម នឹងទទួលបានកំណែអាប់ដេតដែលមានលេខសម្គាល់ M115FXXU3CVF6 ដែលភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព (Security Patch) សម្រាប់ខែមិថុនា ឆ្នាំ២០២២ នេះផងដែរ៕


ប្រភព៖ GSMArena

Post a Comment

To Top