បែកធ្លាយរូបភាព Render 3D នៃកាសឥតខ្សែ Samsung Galaxy Buds2 Pro

ថ្មីៗនេះ មានព័ត៌មានលេចធ្លាយពីរូបភាព Render 360 ដឺក្រេ នៃនាឡិកាឆ្លាតវៃ Galaxy Watch5 របស់ក្រុមហ៊ុន Samsung ដោយនេះអាចបញ្ជាក់ឱ្យដឹងបានត្រួសៗថា ព្រឹត្តិការណ៍ August Unpacked របស់ក្រុមហ៊ុន Samsung កំពុងចាប់ផ្តើមលេចធ្លាយព័ត៌មានមួយចំនួនហើយ។


ហើយឥឡូវនេះ យើងក៏ទទួលបាននូវរូបភាព ក៏ដូចជាវីដេអូ Render 3D បែកធ្លាយបន្ថែមទៀត អំពីកាសឥតខ្សែជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung គឺកាស Samsung Galaxy Buds2 Pro។


ដូចទៅនឹងរូបភាពបែកធ្លាយរបស់នាឡិកាឆ្លាតវៃ Samsung Galaxy Watch5 ដែរ ដោយកាសឥតខ្សែ Samsung Galaxy Buds2 Pro នេះ ពុំមានការផ្លាស់ប្តូរលើការរចនារូបរាងអ្វីឱ្យខុសប្លែកពីម៉ូដែលមុនឡើយ។

បើទោះបីជាយ៉ាងណាក៏ដោយ លក្ខណៈសម្បត្តិរបស់កាសឥតខ្សែជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung មួយនេះស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ ដូចនេះយើងមានតែត្រូវរងចាំតាមដានបន្ថែមនាពេលខាងមុខ៕


ប្រភព៖ 91mobiles

Post a Comment

To Top