បែកធ្លាយពីលក្ខណៈសម្បត្តិត្រួសៗរបស់ទូរស័ព្ទ Redmi K50i

កាលពីម្សិលមិញ ក្រុមហ៊ុន Redmi បានប្រកាសពីទូរស័ព្ទ Redmi K50i ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 20 ខែកក្កដា នៅក្នុងប្រទេសឥណ្ឌា ដោយភ្ជាប់មកជាមួយការបង្ហោះរូប Poster មួយសន្លឹកដែលបង្ហាញពីទូរស័ព្ទ Redmi K50i ពណ៌ខៀវ ជាមួយនឹងកាមេរ៉ាក្រោយបីគ្រាប់។


ខណៈពេលដែលយើងកំពុងរង់ចាំព័ត៌មានលម្អិតអំពីទូរស័ព្ទ Redmi K50i ជំនាន់ថ្មីនេះ មានការបង្ហាញពីព័ត៌មានបែកធ្លាយមួយចំនួនអំពីតម្លៃ និងលក្ខណៈសម្បត្តិមួយចំនួនរបស់ទូរស័ព្ទជំនាន់ថ្មីមួយនេះ។


ទូរស័ព្ទ Redmi K50i អាចនឹងនាំមកជាមួយជម្រើសពណ៌បីជម្រើស ដែលមានពណ៌ Phantom Blue, Quick Silver និង Stealth Black។ សម្រាប់ទីផ្សារប្រទេសឥណ្ឌា ទូរស័ព្ទមួយនេះនឹងបំពាក់មកជាមួយជម្រើសកម្លាំងម៉ាសុីនពីរប្រភេទដែលមួយមានរ៉េមទំហំ 6GB និងអង្គផ្ទុកទិន្នន័យ 128GB និងមួយប្រភេទទៀតមានរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 256GB។


ចំណែកឯតម្លៃវិញក៏អាចនឹងមានភាពខុសគ្នាផងដែរ ដោយប្រភេទកម្លាំងម៉ាសុីនទីមួយអាចនឹងមានតម្លៃ INR26,999 ($340) និងមួយជម្រើសទៀតអាចនឹងមានតម្លៃ INR31,999 ($405)។


ប្រភពដដែលនេះបានបន្ថែមថា ទូរស័ព្ទ Redmi K50i អាចនឹងមានចំណុចដូចគ្នាច្រើនទៅនឹងទូរស័ព្ទ Redmi Note 11T Pro+ ដែរ ដោយវាអាចនឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 8100 SoC, អេក្រង់ LCD ទំហំ 6.6អ៊ីញ ដែលមានកម្រិតបង្ហាញ FullHD+ និងអាចមានល្បឿន Refresh Rate 144Hz ផងដែរ៕


ប្រភព៖ GSMArena

Post a Comment

To Top