មុខងារ Picture-in-Picture របស់ YouTube កំពុងដាក់ដំណើរការលើទូរស័ព្ទ iPhone និង iPad ទាំងអស់ហើយ

កាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុន YouTube បានបញ្ចេញមុខងារ Picture-in-Picture (PIP) សម្រាប់អតិថិជនដែលភ្ជាប់គម្រោង Premium នៅក្នុងទូរស័ព្ទដៃ iPhone និង iPad នៅសហរដ្ឋអាមេរិក ហើយឥឡូវនេះក្រុនហ៊ុនបានបញ្ចេញវាសម្រាប់អ្នកប្រើប្រាស់ទាំងអស់ហើយ។

មុខងារ Picture-in-Picture នឹងមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ IOS និង iPadOS 15.0 ឡើងទៅ។ អ្នកប្រើប្រាស់គម្រោង YouTube Premium ទូទាំងសកលលោកនឹងអាចធ្វើការចាក់ចម្រៀង ឬ វីដេអូផ្សេងៗទៀតដោយប្រើប្រាស់មុខងារ PIP នៅក្នុងទូរស័ព្ទដៃ iPhone ឬ iPad របស់ពួកគេបានហើយ។


នេះមានន័យថា អ្នកប្រើប្រាស់ទូរស័ព្ទ ឬ ថេប្លេតរបស់ក្រុមហ៊ុន Apple ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ IOS ឬ iPadOS 15.0 ឡើងទៅ នឹងអាចធ្វើការបើកវីដេអូ YouTube ជាផ្ទាំងតូចមួយដោយពួកគេអាចធ្វើការបើកនូវកម្មវិធីផ្សេងទៀត ឬ ឆែកមើលវេបសាយបានដោយមានផ្ទាំងចាក់វីដេអូតូចមួយដែលអ្នកបានចាក់នៅជាមួយគ្នាក្នុងកម្មវិធីមួយនោះ។


គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកប្រើប្រាស់ដែលមិនភ្ជាប់គម្រោង YouTube Premium ទេនោះ ពួកគេអាចប្រើប្រាស់មុខងារ PIP នេះបានតែនៅក្នុងសហរដ្ឋអាមេរិក និងសម្រាប់តែការចាក់វីដេអូប៉ុណ្ណោះ បើសិនជាអ្នកប្រើប្រាស់ចង់ប្រើមុខងារនេះសម្រាប់ចាក់ចម្រៀង នោះអ្នកនឹងតម្រូវឱ្យភ្ជាប់គម្រោង YouTube Premium ដដែល៕


ប្រភព៖ GSMArena

Post a Comment

To Top