ក្រុមហ៊ុន Oppo ប្រចាំប្រទេសឥណ្ឌា ត្រូវបានទទួលរងការចោទប្រកាន់លើបទគេចពន្ធ

នៅសប្តាហ៍មុន ក្រុមហ៊ុន Vivo បានជួបបញ្ហាជាមួយនឹងអាជ្ញាធរឥណ្ឌា ដោយបានធ្វើការរឹបអូសទ្រព្យសម្បត្តិ ដោយបើគិតជាទឹកប្រាក់មានតម្លៃប្រមាណជាជាង 58 លានដុល្លារ បន្ទាប់ពីការស៊ើបអង្កេតលើបញ្ហាពន្ធ។


ហើយឥឡូវនេះ ក្រុមហ៊ុន Oppo កំពុងស្ថិតក្នុងស្ថានភាពដ៏ក្តៅគគុកនេះដែរ ដោយអាជ្ញាធរក្នុងតំបន់កំពុងធ្វើការស៊ើបអង្កេតលើការគេចពន្ធដែលបើគិតជាទឹកប្រាក់ប្រមាណជាជាង 551 លានដុល្លារ (44 ពាន់លានរ៉ូពី)។


ទីភ្នាក់ងារប្រឆាំងការរត់ពន្ធខុសច្បាប់នៅក្នុងប្រទេសឥណ្ឌា បានរកឃើញភ័ស្តុតាងដែលបញ្ជាក់ពីការគេចមិនបង់ពន្ធ នៅក្នុងការិយាល័យរបស់ក្រុមហ៊ុន Oppo និងបានធ្វើការសាកសួរដល់អ្នកគ្រប់គ្រងនៅសាខាមួយនោះ។


បើយោងតាមការរាយការណ៍ដោយទីភ្នាក់ងារនៃសារពត័មាន Reuters បានឱ្យដឹងថា អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Oppo បានទទួលស្គាល់នូវបញ្ហាមួយនេះ នឹងបានបង់ប្រាក់ប្រមាណជាជាង 4.5 ពាន់លានរ៉ូពីមកកាន់អាជ្ញាធរពន្ធអាករប្រទេសឥណ្ឌាហើយ៕


ប្រភព៖ GSMArena

Post a Comment

To Top