ជាផ្លូវការហើយ ក្រុមហ៊ុន OnePlus នឹងដាក់បង្ហាញទូរស័ព្ទ OnePlus 10T និង OxygenOS 13 នៅថ្ងៃទី03 ខែសីហា

ក្រុមហ៊ុន OnePlus នឹងរៀបចំព្រឹត្តិការណ៍សម្ពោធទូរស័ព្ទ OnePlus 10T នៅក្នុងថ្ងៃទី03 ខែសីហា នៅសាល Gotham ក្នុងទីក្រុងញូវយ៉ក។ សម្រាប់អ្នកដែលទិញសំបុត្រចូលរួមព្រឹត្តិការណ៍មួយនេះ នឹងទទួលបានកាសឥតខ្សែ OnePlus Nord buds និង OnePlus swag ផងដែរ។


នៅក្នុងព្រឹត្តិការណ៍នោះ ទូរស័ព្ទ OnePlus 10T នឹងក្លាយជាតួអង្គសំខាន់សម្រាប់ដាក់បង្ហាញ ប៉ុន្តែក្រុមហ៊ុន OnePlus ក៏នឹងដាក់បង្ហាញប្រព័ន្ធប្រតិបត្តិការ OxygenOS 13 ថ្មីរបស់ខ្លួនផងដែរ។


ទូរស័ព្ទ OnePlus 10T នឹងប្រើប្រាស់ពាក្យស្លោក “Evolve Beyond Speed” ដែលការកែលម្អដ៏សំខាន់ជាងម៉ូដែល 10 Pro នោះគឺស្ថិតនៅលើល្បឿន និងការបំពាក់មកជាមួយបន្ទះឈីបថ្មី Snapdragon 8+ Gen 1។ ទូរស័ព្ទមួយនេះ ក៏អាចនឹងនាំមកជាមួយលំនាំរចនាដូចទៅនឹងទូរស័ព្ទម៉ូដែល 10 Pro ផងដែរ។


ប្រព័ន្ធប្រតិបត្តិការ OxygenOS 13 អាចនឹងនាំមកជាមួយភាពធ្វើឱ្យប្រសើរឡើងវិញលើការលេងហ្គេម ការតភ្ជាប់ និងការផ្លាស់ប្តូរជាដើម។ សម្រាប់ព័ត៌មានបន្ថែមទៀត យើងមានតែត្រូវរង់ចាំតាមដានជាបន្ត៕


ប្រភព៖ GSMArena

Post a Comment

To Top