កាសឥតខ្សែ OnePlus Nord Buds CE TWS នឹងមកដល់នៅថ្ងៃទី01 សីហានេះ

ក្រុមហ៊ុន OnePlus បានដាក់លក់កាសឥតខ្សែ OnePlus Nord Buds TWS កាលពីខែមេសា ហើយឥឡូវនេះ ក្រុមហ៊ុនដែលមានប្រភពមកពីប្រទេសចិននេះ ក៏មានគម្រោងនៅក្នុងការបញ្ចេញកាសឥតខ្សែ OnePlus Nord Buds CE TWS ជំនាន់ថ្មី នៅថ្ងៃទី01 ខែសីហា មុនរយៈពេលពីរថ្ងៃនៃការបញ្ចេញទូរស័ព្ទ OnePlus 10T របស់ខ្លួនផងដែរ។


ក្រុមហ៊ុន OnePlus មិនបានបង្ហើបពីលក្ខណៈសម្បត្តិណាមួយរបស់កាសឥតខ្សែជំនាន់ថ្មីរបស់ខ្លួននេះនោះទេ ប៉ុន្តែបើយោងតាមអ្វីដែលយើងអាចដឹងបាននោះ កាសឥតខ្សែ OnePlus Nord Buds CE TWS អាចនឹងគាំទ្រជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនបាន។

បន្ថែមពីនេះ បើយោងតាមការបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ក្រុមហ៊ុន OnePlus បានបង្ហើបពីថ្លៃខ្លួនរបស់កាសមួយនេះក្នុងតម្លៃ INR2X99 ដោយបើប្រៀបធៀបទៅនឹងកាស Nord Buds ម៉ូដែលមុន ក្រុមហ៊ុន OnePlus បានដាក់លក់វាក្នុងតម្លៃ INR2,599 ($33/€32)។


យើងអាចរំពឹងបានថា កាសត្រកូល CE ជំនាន់ថ្មីនេះ អាចនឹងមានតម្លៃទាបជាងកាស Nord Buds ជំនាន់មុន។

ដូចដែលបានលើកឡើងពីខាងលើ ក្រុមហ៊ុន OnePlus នឹងដាក់បញ្ចេញកាសឥតខ្សែ OnePlus Nord Buds CE TWS នៅថ្ងៃទី01 ខែសីហា ដូចនេះសម្រាប់ព័ត៌មានបន្ថែម យើងមានតែត្រូវរង់ចាំតាមដានបន្តទៀតប៉ុណ្ណោះ៕


ប្រភព៖ GSMArena

Post a Comment

To Top