មកដឹងពីលក្ខណៈសម្បត្តិ និងការរចនាមួយចំនួនរបស់ទូរស័ព្ទ Nubia Z40S Pro
ក្រុមហ៊ុន Nubia នឹងដាក់បង្ហាញទូរស័ព្ទ Nubia Z40S Pro នៅថ្ងៃស្អែកនេះ ប៉ុន្តែនៅមុនមួយថ្ងៃ យើងទទួលបាននូវវីដេអូមួយ ដែលជាវីដេអូបង្ហាញពីការរចនារូបរាង ក៏ដូចជាលក្ខណៈសម្បត្តិមួយចំនួនរបស់ទូរស័ព្ទមួយនេះ។
ទូរស័ព្ទមួយនេះ បំពាក់មកជាមួយកញ្ចប់កាមេរ៉ាទំហំ 64 មេហ្កាភិចស៊ែលរបស់ក្រុមហ៊ុន Sony ដែលមានឈ្មោះ Sony IMX787 primary sensor ជាមួយនឹង 35mm equivalent lens ដែលមាន OIS គួបផ្សំជាមួយកាមេរ៉ា Ultrawide ទំហំ 50 មេហ្កាភិចស៊ែល ដែលមាន OIS ដូចគ្នា និងកាមេរ៉ាទំហំ 8 មេហ្កាភិចស៊ែល periscope module 125mm ជាមួយនឹង 5x optical zoom។
បន្ថែមពីនេះ យើងក៏ឃើញមានភ្លើង LED នៅអមជាមួយកញ្ចប់កាមេរ៉ារបស់ទូរស័ព្ទមួយនេះផងដែរ។ ទូរស័ព្ទ Nubia Z40S Pro នឹងបំពាក់មកជាមួយប៊ូតុងកាមេរ៉ាមួយបន្ថែមទៀត ដើម្បីងាយស្រួលសម្រាប់អ្នកប្រើប្រាស់នៅក្នុងការចុចផ្លាស់ប្តូរទៅកាន់មុខងារ “street photography mode”។
ចំពោះផ្នែកកម្លាំងម៉ាស៊ីន ទូរស័ព្ទ Nubia Z40S Pro នឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8+ Gen 1 និងប្រព័ន្ធបន្សាបកម្តៅដប់ជាន់ដែលក្រុមហ៊ុនហៅថា “ten-layer cooling system”។ ដើម្បីបង្កើននូវបទពិសោធន៍នៃការលេងហ្គេម ទូរស័ព្ទមួយនេះក៏នឹងបំពាក់មកជាមួយរំញ័រ X-axis linear ផងដែរ។
បកមកកាន់ផ្នែកខាងវិញទូរស័ព្ទ Gaming មួយនេះ នឹងបំពាក់មកជាមួយអេក្រង់ OLED រាបស្មើ ដែលមានទំហំ 6.67អុីញ និងមានល្បឿន Refresh Rate 144Hz និងល្បឿន Touch Sampling Rate 480Hz។ នៅចំពីមុខអេក្រង់ដដែល យើងនឹងឃើញមានកាមេរ៉ាស៊ែលហ្វីចំនួន ១ គ្រាប់ ដែលជាការរចនាកាមេរ៉ាទម្លុះអេក្រង់។
ដើម្បីអូសនូវកម្លាំងម៉ាសុីនខាងលើ ទូរស័ព្ទមួយនេះនឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 5,000 mAh ដែលអាចគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន រហូតដល់កម្លាំង 120W៕
ប្រភព៖ GSMArena
Post a Comment