ទូរស័ព្ទ nubia Red Magic 7S Pro បានបង្ហាញខ្លួននៅក្នុងការធ្វើតេស្តពិន្ទុ Geekbench
ទូរស័ព្ទ nubia Red Magic 7S Pro បានបង្ហាញខ្លួននៅក្នុងការធ្វើតេស្តលើពិន្ទុ Geekbench ដែលបានបង្ហាញពីឥទ្ធិពលកម្លាំងម៉ាស៊ីនចេញពីបន្ទះឈីប Snapdragon 8+ Gen1 អមគ្នាជាមួយរ៉េមទំហំ 16GB និងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 12។
ទូរស័ព្ទ nubia Red Magic 7S Pro ដែលមានលេខម៉ូដែលសម្គាល់ NX709S ទទួលបានពិន្ទុ 1353 នៅលើការធ្វើតេស្ត single-core និងពិន្ទុ 4296 នៅលើការធ្វើតេស្ត multi-core ដែលនេះជាការធ្វើតេស្តជាមួយគ្នាទៅនឹងបន្ទះឈីប Snapdragon 8+ Gen1។
ក្រុមហ៊ុន Nubia នឹងដាក់បង្ហាញខ្លួនទូរស័ព្ទត្រកូល 7S នៅថ្ងៃទី 11 ខែកក្កដា ជាមួយនឹងទូរស័ព្ទ Red Magic 7S និង 7S Pro។
ទូរស័ព្ទទាំងពីរម៉ូដែលនេះ នឹងត្រូវបានផ្គត់ផ្គង់បន្ទះឈីបជំនាន់ចុងក្រោយបង្អស់ដោយក្រុមហ៊ុន Qualcomm ប៉ុន្តែវានឹងនាំមកជាមួយលក្ខណៈខុសគ្នាមួយចំនួន ដោយទូរស័ព្ទម៉ូដែល 7S នឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 4,500mAh ខណៈពេលដែលម៉ូដែល Pro នឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 5,000mAh៕
ប្រភព៖ GSMArena
Post a Comment