ក្រុមហ៊ុន Netflix ពន្យល់ពីរបៀបដែលពួកគេបញ្ឈប់ការរីករាលដាលនៃការចែករំលែកគណនី

នៅដើមឆ្នាំនេះ ក្រុមហ៊ុន Netflix បានបង្ហាញថា ខ្លួនកំពុងបាត់បង់ប្រាក់ចំណូល ខណៈពេលដែលអ្នកប្រើប្រាស់ Households បានធ្វើការចែករំលែកគណនីរបស់ពួកគេទៅកាន់អ្នកផ្សេងទៀត ដែលផ្ទុយពីលក្ខខណ្ឌនៃសេវាកម្មរបស់ខ្លួន។


ឥឡូវនេះ យើងអាចដឹងបានថា ក្រុមហ៊ុន Netflix កំពុងចាប់វិធានការក្តៅទៅលើរឿងមួយនេះហើយ។ គម្រោងថ្មីរបស់ក្រុមហ៊ុន Netflix នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការដាក់បន្ថែមនូវចំនួនអ្នកប្រើប្រាស់ផ្សេងទៀតបាន ឬត្រូវបានក្រុមហ៊ុនហៅឈ្មោះគម្រោងនេះថា “Add a House”។


ជម្រើស Add a House អាចអនុញ្ញាតឱ្យម្ចាស់គណនី Netflix ធ្វើការដាក់បញ្ចូលបន្ថែមនូវចំនួនអ្នកប្រើប្រាស់គណនីរបស់ពួកគេបាន ប៉ុន្តែក្រុមហ៊ុននឹងតម្រូវឱ្យធ្វើការបង់ប្រាក់បន្ថែម ទៅតាមចំនួនមនុស្សដែលប្រើប្រាស់។


មុខងារ “Add a Home” គឺជាការវិវត្តន៍របស់មុខងារ “Add Extra Member ” ដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសឈីលី កូស្តារីកា និងប៉េរូ កាលពីដើមឆ្នាំនេះ។ មុខងារនេះនឹងដាក់ឱ្យសាកល្បងនាថ្ងៃខាងមុខនៅក្នុងប្រទេសអាហ្សង់ទីន សាធារណរដ្ឋដូមីនីកែន អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា និងហុងឌូរ៉ាស។


សម្រាប់អ្នកប្រើប្រាស់ដែលភ្ជាប់គម្រោង Basic នឹងអាចធ្វើការដាក់បន្ថែមនូវចំនួនអ្នកប្រើប្រាស់គណនីបានម្នាក់។ ចំពោះគម្រោង Standard អាចដាក់បន្ថែមចំនួនអ្នកចែករំលែកគណនីបានពីរនាក់ និងបីនាក់សម្រាប់អ្នកប្រើប្រាស់គម្រោង Premium៕


ប្រភព៖ GSMArena

Post a Comment

To Top