ក្រុមហ៊ុន Netflix បាននិយាយថា រឿងភាគ Stranger Things 4 មានចំនួនអ្នកទស្សនាជាង 1 ពាន់លានម៉ោង
រឿង Stranger Things 4 ពីរវគ្គចុងក្រោយ បានក្លាយជារឿងភាគដែលនិយាយភាសាអង់គ្លេសដ៏ពេញនិយមជាងគេនៅក្នុងចំណោមរឿងភាគផ្សេងទៀតរបស់ក្រុមហ៊ុន Netflix។
ក្រុមហ៊ុនស្ទ្រីមយក្ស Netflix បានបង្ហាញថា កម្មវិធីទូរទស្សន៍មួយនេះ ទទួលបាននូវចំនួនទស្សនាប្រមាណជាជាង 1.15 ពាន់លានម៉ោងទស្សនានៅក្នុងរយៈពេល 28 ថ្ងៃចុងក្រោយ បន្ទាប់ពីពួកគេបានបញ្ចេញនូវភាគនីមួយៗនៃខ្សែភាពយន្តមួយនេះ។
បើយោងតាមការកត់សម្គាល់ពី The Hollywood បានឱ្យដឹងថា រឿងចំនួន 7 ភាគដំបូងនៃខ្សែភាពយន្ត Strange Things 4 នេះទទួលបាននូវចំនួនអ្នកទស្សនាប្រមាណជាជាង 930.32 លានម៉ោង ក្រោយកម្មវិធីទូរទស្សន៍មួយនេះត្រូវបានដាក់បញ្ចេញក្នុងរយៈពេល 28 ថ្ងៃដំបូង។
ទន្ទឹមនឹងនេះ ភាគទី 8 និងទី 9 ទទួលបានអ្នកទស្សនាប្រមាណជាជាង 221 លានម៉ោងនៅក្នុងសប្តាហ៍ទី 27 នៃខែមិថុនា ដល់ថ្ងៃទី03 ខែកក្កដា។
កំណត់ត្រាថ្មីនេះ បានធ្វើឱ្យកម្មវិធីទូរទស្សន៍ ឬ ខ្សែភាពយន្តខ្នាតវែង Stranger Things 4 ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី2 ឈរប្រកៀកគ្នាទៅនឹងរឿង Squid Game ដែលមានចំនួនអ្នកតាមដានទស្សនាប្រមាណជាជាង 1.65 ពាន់លានម៉ោង នៅក្នុងរយៈពេល 28 ថ្ងៃដំបូងបន្ទាប់ពីកម្មវិធីទូរទស្សន៍មួយនេះត្រូវបានដាក់បញ្ចេញ ហើយវាក៏ក្លាយជាកំណត់ត្រាខ្ពស់ថ្មី មួយនៅក្នុងប្រវត្តិសាស្រ្តរបស់កម្មវិធី Netflix ផងដែរ៕
ប្រភព៖ Engadget
Post a Comment