ក្រុមហ៊ុន Microsoft អាចនឹងបញ្ចេញប្រព័ន្ធប្រតិបត្តិការ Windows 12 នៅក្នុងឆ្នាំ២០២៤
បើយោងតាមរបាយការណ៍ថ្មីមួយពី Windows Central ក្រុមហ៊ុន Microsoft អាចនឹងអនុវត្តការបញ្ចេញកំណែអាប់ដេតលើប្រព័ន្ធប្រតិបត្តិការ Windows ជំនាន់ថ្មីនៅរៀងរាល់ ៣ ឆ្នាំម្តង ដែលត្រូវនឹងឆ្នាំ២០២៤។
បើទោះបីជាយ៉ាងណាក៏ដោយ យើងមិនទាន់អាចដឹងបានច្បាស់ទេថា កំណែប្រព័ន្ធប្រតិបត្តិការ Windows ថ្មីនោះជា Windows 12 ឬ ជាជំនាន់មួយផ្សេងទៀតរបស់ប្រព័ន្ធប្រតិបត្តិការ Windows 11។
ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Microsoft ក៏បានបង្កើតនូវមុខងារថ្មីៗជាច្រើនសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows ផងដែរ តួយ៉ាងដូចជាមុខងារដែលមានកូដឈ្មោះ Sun Valley 2 ឬ ត្រូវបានក្រុមហ៊ុនហៅថា Moments ដែលជាមុខងារអនុញ្ញាតឱ្យក្រុមអ្នកអភិវឌ្ឍធ្វើការបញ្ចេញមុខងារថ្មីបន្ថែមបាន ដោយមិនបាច់មានការអាប់ដេតធំជាដើម។
មុខងារ Moments នេះក៏ជាមុខងារដែលបានអនុញ្ញាតឱ្យក្រុមហ៊ុន Microsoft ធ្វើការបញ្ចេញប៊ូតុងអាកាសធាតុ នៅលើ Taskbar នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 11 ផងដែរ៕
ប្រភព៖ GSMArena
Post a Comment